ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញករណីឆ្លងជំងឺ mpox សង្ស័យជាប្រភេទ Clade 1 ដ៏គ្រោះថ្នាក់
ប្រទេសថៃ បានរកឃើញករណីជំងឺ mpox នៅក្នុងខ្លួនបុរសជនជាតិអឺរ៉ុបម្នាក់ ដែលបានមកពីទ្វីបអាហ្រ្វិកកាលពីសប្តាហ៍មុន ហើយកំពុងរង់ចាំលទ្ធផលតេស្តដើម្បីកំណត់ពីប្រភេទនៃជំងឺមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធទី២១ខែសីហា។

លោក Thongchai Keeratihattayakorn អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បានប្រាប់ Reuters ថា អាជ្ញាធរថៃកំពុងព្យាបាលអ្នកជំងឺនេះ ដោយចាត់ទុកដូចជាជំងឺ mpox ប្រភេទ Clade 1 ខណៈបុរសជនជាតិអឺរ៉ុបអាយុ៦៦ឆ្នាំម្នាក់ដែលមានទីលំនៅក្នុងប្រទេសថៃ បានវិលត្រឡប់មកដល់វិញនៅថ្ងៃទី១៤ខែសីហា ពីប្រទេសអាហ្វ្រិកមួយដែលជំងឺនេះកំពុងរាតត្បាតខ្លាំង។
លោក Thongchai បាននិយាយថា៖ «បន្ទាប់ពីគាត់មកដល់ពីជើងហោះហើរ វាមានពេលវេលាតិចតួចណាស់ ដែលគាត់ទាក់ទងជាមួយអ្នកដទៃ។ គាត់មកដល់ម៉ោងប្រហែល៦ល្ងាច ហើយថ្ងៃបន្ទាប់គឺថ្ងៃទី១៥សីហា គាត់បានទៅជួបវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ»។ លោក Thongchai បានបន្តថា បុរសនោះបានឆ្លងកាត់ការធ្វើតេស្ត ដើម្បីកំណត់ថាតើករណីនេះគឺជាប្រភេទ Clade 1 ឬក៏យ៉ាងណា ដោយលទ្ធផលទំនងជាអាចដឹងត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ។ លោក Thongchai ថា អាជ្ញាធរក៏កំពុងតាមដានមនុស្ស ៤៣នាក់ផ្សេងទៀតនៅក្នុងប្រទេស ដែលធ្លាប់ទាក់ទងជាមួយអ្នកជំងឺ។
នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ថៃ មិនបានបញ្ចេញឈ្មោះប្រទេសអាហ្រ្វិកដែលអ្នកជំងឺបានទៅនោះទេ គ្រាន់តែដឹងត្រឹមថា បុរសនោះធ្លាប់បានឆ្លងកាត់ប្រទេសនៅមជ្ឈិមបូព៌ាផងដែរ មុនពេលហោះហើរទៅកាន់ប្រទេសថៃវិញ។
សូមបញ្ជាក់ថា ប្រទេសថៃបានរកឃើញករណី mpox ប្រភេទ Clade 2 ចំនួន ៨០០ករណីចាប់តាំងពីឆ្នាំ២០២២ ប៉ុន្តែរហូតមកដល់ពេលនេះមិនធ្លាប់បានរកឃើញករណីនៃប្រភេទ Clade 1 ឬ Clade 1b ដ៏កាចសាហាវនោះឡើយ៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ