Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពអ៊ុយក្រែន ប្រកាសវាយចូលដីរុស្ស៊ីដល់ទៅ ៣៥គីឡូម៉ែត្រ

បានផុស

នៅ

មេទ័ពអ៊ុយក្រែនប្រកាសថា ទាហានរបស់ខ្លួនបានវាយលុកចូលទឹកដីរុស្ស៊ីដល់ទៅ៣៥គីឡូម៉ែត្រហើយ ខណៈមុននេះលោកប្រធានាធិបតី Zelensky​ ក៏អះអាងដែរថា កងទ័ពរបស់លោកបានដណ្តើមការគ្រប់គ្រងទីតាំងចំនួន៩៣កន្លែងហើយ ក្នុងខេត្ត Kursk។

កងទ័ពអ៊ុយក្រែន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការអះអាងពីលោកវរសេនីយ៍ឯក Oleksandr Syrskyi មេបញ្ជាការកងទ័ពអ៊ុយក្រែន កាលពីថ្ងៃអង្គារទី២០ខែសីហាឆ្នាំ២០២៤, «កងកម្លាំងអ៊ុយក្រែន កំពុងបើកប្រតិបត្តិការការពារនៅខេត្ត Kursk ក្នុងគោលបំណងបង្កើតតំបន់ទ្រនាប់សន្តិសុខ និងការពារការវាយប្រហារដោយកាំភ្លើងធំពីទឹកដីរុស្ស៊ី។ អ៊ុយក្រែនបានរុលចូលដល់​ចម្ងាយ ២៨-៣៥ គីឡូម៉ែត្រ ​ក្នុង​ទឹកដី​រុស្ស៊ី ដោយ​គ្រប់គ្រង​លើ​ផ្ទៃដី ១ ២៦៣ គីឡូម៉ែត្រ​ការ៉េ និងគ្រប់គ្រងទីតាំង៩៣កន្លែងនៅខេត្ត Kursk»។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មាននេះ មិនទាន់មានប្រតិកម្មអ្វីពីទីក្រុងមូស្គូនោះទេ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃទី២០ខែសីហាថា យោធារបស់ខ្លួន នៅតែបន្តរារាំងការប៉ុនប៉ងវាយប្រហារខេត្ត Kursk ពីសំណាក់អ៊ុយក្រែន។

(រូបថត៖ AP)

គិតត្រឹមពេលនេះ គឺមានរយៈពេល​ពីរ​សប្តាហ៍​ហើយ ដែលកងកម្លាំងរបស់លោក Zelensky បើកការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុតឆ្លងដែនចូលលើ​ទឹកដី​រុស្ស៊ី​ ចាប់​តាំង​ពី​ទីក្រុងមូស្គូ​ បើកប្រតិបត្តិការសឹកពេញទំហឹងលើប្រទេស​អ៊ុយក្រែន​ក្នុង​ឆ្នាំ២០២២។

យោងតាមក្រសួង, តាំងពីយុទ្ធនាការនៅខេត្ត Kursk ចាប់ផ្តើម អ៊ុយក្រែនស្លាប់ទាហានចំនួន ៤ ១៣០នាក់, ខ្ទេចរថក្រោះអស់៥៨គ្រឿង រថពាសដែកជាង៣៧០គ្រឿង រួមទាំងប្រព័ន្ធសព្វាវុធជាច្រើនប្រភេទដូចជា HIMARS និង​ M270 MLRS ផងដែរ។

យ៉ាងណាក្តី ប្រតិបត្តិការនៅ Kursk ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យអ៊ុយក្រែនកាន់តែមានទឹកមាត់លេបក្នុងការចរចាសន្តិភាពជាមួយរុស្ស៊ី ត្បិតតែរដ្ឋាភិបាលទីក្រុងមូស្គូ ព្រមានម្តងហើយម្តងទៀតថា ទីក្រុងកៀវ សូមត្រៀមខ្លួនទទួលការសងសឹកឲ្យហើយទៅក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Zelensky៖ អ៊ុយក្រែន​គ្រប់គ្រង​មូលដ្ឋាន​៩២​កន្លែង​នៅ​តំបន់ Kursk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម