ព័ត៌មានអន្ដរជាតិ
មនុស្សជិត ២០០នាក់បានស្លាប់នៅនេប៉ាល់ ដោយមហន្តរាយទឹកជំនន់និងបំណាក់ដី
មនុស្សជិត ២០០នាក់បានស្លាប់ក្នុងរយៈពេល២ខែចុងក្រោយនេះ ដោយសារតែបំណាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរនៅក្នុងតំបន់ផ្សេងៗនៃប្រទេសនេប៉ាល់។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Hinduនៅថ្ងៃទី២១ខែសីហានេះ។
យោងតាមមន្ត្រីក្រសួងមហាផ្ទៃប្រទេសដែលសម្បូរដោយភ្នំនេះ មនុស្ស៣នាក់បានស្លាប់នៅក្នុងជ្រលង Kathmandu មនុស្ស ២៧នាក់នៅក្នុងខេត្ត Koshi និង៨នាក់នៅខេត្ត Madhesh ដោយសារគ្រោះមហន្តរាយធម្មជាតិ។ ដូចគ្នានេះដែរ មនុស្ស៣៤នាក់បានស្លាប់នៅក្នុងខេត្ត Bagmati និង ៥៦នាក់នៅក្នុងខេត្ត Gandaki ដោយសារតែទឹកជំនន់ និងការបាក់ដី។ ចំណែក មនុស្ស១៥នាក់បានស្លាប់នៅក្នុងខេត្ត Sudurpaschim ១៣នាក់នៅក្នុងខេត្ត Karnali និង ៣៧នាក់នៅក្នុងខេត្ត Lumbini ដោយសារតែគ្រោះមហន្តរាយធម្មជាតិទឹកជំនន់។
លើសពីនេះ យ៉ាងហោចណាស់មនុស្ស ២៤១នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុទាក់ទងនឹងគ្រោះធម្មជាតិក្នុងរយៈពេលពីរបីខែកន្លងមកនេះ។ មកដល់ពេលនេះ មនុស្ស៤៩នាក់បានបាត់ខ្លួនដោយសារគ្រោះធម្មជាតិទឹកជំនន់ ខណៈបុគ្គលិកសន្តិសុខត្រូវបានចល័តដើម្បីប្រតិបត្តិការស្វែងរក។សរុបមក ផ្ទះចំនួន ៣៨៤ខ្នងត្រូវបានជន់លិចដោយសារទឹកជំនន់នៅតំបន់ផ្សេងៗនៃប្រទេស ហើយមនុស្សជិត ៥០០០ នាក់ត្រូវបានជម្លៀសចេញ។
គួរបញ្ចាក់ថារដូវមូសុងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ប្រទេសនេប៉ាល់ចាប់ពីខែមិថុនា ដល់ខែកញ្ញា ដែលជាញឹកញាប់បង្កឱ្យមានការបាក់ដីនៅតំបន់ភ្នំប្រទេសភ្នំហិមាល័យ។ ហើយមិនត្រឹមតែប្រទេសនេប៉ាល់ប៉ុណ្ណោះទេក៏មានប្រទេសដូចជាប្រទេសប៉ាគីស្ថានគឺកំពុងតែប្រឈមនឹងទឹកជំនន់ធ្ងន់ខណៈចាប់តាំងពីខែកក្កដាមកមានមនុស្សរហូតទៅដល់២០៩នាក់បានស្លាប់ដោយសារទឹកជំនន់៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់