Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញសពមហាសេដ្ឋីអង់គ្លេស ដែលជួបសោកនាដកម្ម លិចទូកទេសចរណ៍

បានផុស

នៅ

សារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២២ខែសីហាឆ្នាំ២០២៤ថា សាកសពចំនួន៥នាក់ ត្រូវបានរកឃើញក្នុងសោកនាដកម្មលិចទូកមហាសេដ្ឋីអង់គ្លេស ដោយសាកសពទាំងនោះក៏មានទាំងលោក Mike Lynch និងកូនស្រីវ័យជំទង់របស់គាត់ឈ្មោះ Hannah ផងដែរ។

លោក Mike Lynch (រូបថត៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូកទេសចរណ៍ Bayesian ផ្ទុកមនុស្ស២២នាក់ បានឈប់នៅក្បែរកំពង់ផែ Porticello នៃប្រទេសអ៊ីតាលី ពេលដែលព្យុះកំបុតត្បូងវាយប្រហារ។

ប្រធានទីភ្នាក់ងារការពារជនស៊ីវិលកោះ Sicily លោក Salvatore Cocina បញ្ជាក់ថា ការស្វែងរកអ្នកបាត់ខ្លួនផ្សេងទៀតត្រូវផ្អាកសិន ប៉ុន្តែនឹងបន្តវិញនៅថ្ងៃស្អែក។

ទូកទេសចរណ៍ Bayesian (រូបថត៖ Keystone)

ទូកដែលដឹកនាវិក១២នាក់ និងអ្នកដំណើរ១០នាក់មួយគ្រឿងនេះ បានលិចនៅព្រឹកព្រលឹមថ្ងៃចន្ទ ខណៈរហូតមកដល់ពេលនេះ មនុស្សចំនួន១៥នាក់ត្រូវបានជួយសង្គ្រោះ ក្នុងនោះរួមមានទាំងប្រពន្ធរបស់លោក Lynch ផងដែរ។

អ្នក​ជំនាញ​ខាង​ទូកកម្សាន្ត​អះអាង​ថា ទូក​ដែល​លិចនេះគឺស្ថិត​ក្នុង​ចំណោមទូកដែលមាន “សុវត្ថិភាព​បំផុត” លើពិភពលោក ហើយក្រុមអ្នកស៊ើបអង្កេត កំពុងធ្វើការលើរឿងនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

សូមបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលលោក Lynch វ័យ៥៩ឆ្នាំ កំពុងរីករាយនឹងដំណើរកម្សាន្ត ដើម្បីអបអរសាទរការឈ្នះក្តី លើសំណុំរឿងឆបោកទឹកប្រាក់១០.៨ពាន់លានដុល្លារ នៃការលក់ក្រុមហ៊ុន Autonomy របស់គាត់ទៅក្រុមហ៊ុនកំព្យូទ័រអាមេរិក Hewlett-Packard៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេសបាត់​ខ្លួន​ក្នុងហេតុការណ៍​លិច​កប៉ាល់​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម