ព័ត៌មានអន្ដរជាតិ
អ៊ីតាលី ព្រមានថា លោកខាងលិច អាចបញ្ឆេះសង្គ្រាមលោកលើកទី៣
ឧបនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Salvini ព្រមានថា ខ្នងបង្អែកអ៊ុយក្រែននៅលោកខាងលិច អាចបង្កឲ្យមានសង្គ្រាមលោកលើកទី៣ ដោយសារតែការបន្តផ្តល់សព្វាវុធដល់ទីក្រុងកៀវ យកទៅវាយប្រហារគោលដៅនៅលើដីរុស្ស៊ី។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Il Sussidiario កាលពីថ្ងៃពុធទី២១ខែសីហាឆ្នាំ២០២៤ លោក Salvini ដែលក៏ជារដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន និងជាមេដឹកនាំគណបក្ស Lega Nord (Northern League) ផងដែរនោះ បាននិយាយថា «ការបញ្ជូនអាវុធទៅវាយប្រហារ និងសម្លាប់មនុស្សនៅលើទឹកដីរុស្ស៊ី នឹងក្លាយជាគ្រោះមហន្តរាយ។ នោះគឺជម្លោះពិភពលោកតែម្តង»។
រម្លឹកទៅមុនការបោះឆ្នោតសភាអ៊ឺរ៉ុបក្នុងខែមិថុនា កាលនោះ លោក Salvini ក៏ជំរុញប្រជាជនអ៊ីតាលី កុំអនុញ្ញាតឲ្យគណបក្សឆ្វេងនិយមឈ្នះផងដែរ ព្រោះពួកគេនឹងចាប់ដៃជាមួយប្រធានាធិបតីបារាំង Emmanuel Macron ហើយធ្វើឲ្យសង្គ្រាមលោកលើកទី៣ ក្លាយជាការពិត។

មិនត្រឹមប៉ុណ្ណឹង ឧបនាយករដ្ឋមន្ត្រីរូបនេះ ថែមទាំងបញ្ជាក់ថា អ៊ីតាលី នឹងមិនយល់ព្រមលើការបញ្ជូនអាវុធប្រភេទកាចសាហាវទៅឲ្យអ៊ុយក្រែនទេ លុះត្រាតែយើងប្រាកដចិត្តថា អាវុធទាំងនោះ ច្បាស់ជានឹងមិនត្រូវបានយកទៅប្រើដើម្បីវាយប្រហារនិងសម្លាប់មនុស្សនៅក្នុងប្រទេសរុស្ស៊ីទេ។ បើអ៊ីចឹងមែន វានឹងក្លាយជាឧប្បត្តិហេតុ ដែលនាំឆ្ពោះទៅរកសង្រ្គាមលោកលើកទី៣។
មិនមែនតែអ៊ីតាលីទេ សូម្បីប្រធានាធិបតីតួកគី Recep Tayyip Erdogan ក៏ព្រមានដូចគ្នានេះដែរ ដោយលោកលើកឡើងថា «ពិតជារឿងគួរឲ្យសោកស្តាយជាទីបំផុត ដែលមានប្រទេសនៅលោកខាងលិច ប្រកាន់យកវិធីសាស្រ្ត ចង់បង្កឲ្យមានសង្គ្រាមលោកលើកទី៣»។

លោក Erdogan អះអាងថា មហាអំណាចលោកខាងលិចមួយចំនួន ហាក់ដូចជាកំពុងព្យាយាមខ្លាំងណាស់ ដើម្បីបង្វែរជម្លោះនៅអ៊ុយក្រែន ឲ្យប្រែក្លាយទៅជាសង្រ្គាមលោកទាំងមូល ប៉ុន្តែលោកសង្ឃឹមថា សន្តិភាពនឹងនៅតែកើតឡើងបាន។
ពាក់ព័ន្ធបញ្ហានេះដែរ រុស្ស៊ីក៏បញ្ជាក់ច្បាស់ហើយថា ប្រសិនបើលោកខាងលិចនិងអង្គការណាតូ នៅតែប្រកាន់យកវិធីសាស្រ្តយ៉ាងគឃ្លើនបែបនេះទៀត ការប្រឈមមុខដាក់គ្នាច្បាស់ចៀសមិនផុតឡើយ ហើយអាចឈានដល់សង្គ្រាមនុយក្លេអ៊ែរទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សង្គ្រាមលោកលើកទី៣នឹងផ្ទុះ បើណាតូ បញ្ជូនទ័ពទៅអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?