Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិកសាលា​បាញ់សម្លាប់​មនុស្ស​៣នាក់នៅប្រទេសបូស្នី​​​

បានផុស

នៅ

បុគ្គលិកសាលាម្នាក់បានបាញ់សម្លាប់មនុស្សបីនាក់កាលពីថ្ងៃពុធនៅក្នុងទីក្រុងមួយនៅភាគពាយព្យនៃប្រទេសបូស្នី (Bosnian)​ នៅ​តំបន់​​បាល់​ទិក ខណៈខ្មាន់កាំភ្លើង​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ព្យាយាម​សម្លាប់​ខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន APនៅថ្ងៃទី២២ខែសីហានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យប៉ូលិសប្រចាំតំបន់ បានឲ្យដឹងថា ការបាញ់ប្រហារបានកើតឡើងនៅម៉ោងប្រហែល១០ព្រឹក ម៉ោងក្នុងស្រុក នៅសាលាអនុវិទ្យាល័យមួយក្នុងទីក្រុង Sanski Most ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី សារ៉ាយ៉េវ៉ូ (Sarajevo) របស់ប្រទេសបូស្នី​។

តាមសម្ដីរបស់អ្នកនាំពាក្យខ្នាន់កាំភ្លើងបានប្រើ «អាវុធយោធា កាំភ្លើងស្វ័យប្រវត្តិ»។ បន្ទាប់មកបានប៉ុនប៉ងសម្លាប់ខ្លួនឯង ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យមួយនៅ Banja Luka ក្បែរនោះ។ជនរងគ្រោះនៅក្នុងការបាញ់ប្រហារួមមាននាយកសាលា លេខាធិការ និងគ្រូបង្រៀនម្នាក់។ សាលានេះត្រូវបាន បិទសម្រាប់វិស្សមកាលរដូវក្តៅ ប៉ុន្តែមានមនុស្សនៅក្នុងសាលា ខណៈដែលមានការប្រឡងម្តងទៀតកំពុងដំណើរការ។

បើយោងតាមទូរទស្សន៍​ប្រចាំ​តំបន់ N1 បាន​រាយការណ៍​ថា បុរស​នោះ​មាន​ជម្លោះ​ជាមួយ​នឹង​ការ​គ្រប់គ្រង​សាលា។ទោះយ៉ាងណាមិនមានព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗទេ។

គួរបញ្ជាក់ផងដែរថា តំបន់បាល់​ទិកគឺពោពេញដោយអាវុធធុនតូច និងសព្វាវុធចាប់តាំងពីសង្គ្រាមឆ្នាំ ១៩៩០ ដែលជាផ្នែកមួយនៃការបែកបាក់នៃប្រទេសយូហ្គោស្លាវី ជាពិសេសនៅបូស្នី​ ដែលជាប្រទេសដែលមានប្រជាជន​ប្រហែល​៣,៥លាននាក់។ យោងតាមការសិក្សាឆ្នាំ ២០១០ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ មានអាវុធប្រហែល ៧៥០០០០ ដើមនៅក្នុងកម្មសិទ្ធិខុសច្បាប់នៅក្នុងប្រទេសនេះ។

(រូបភាព៖ AP)

ករណីស្រដៀងគ្នាក៏កើតមាននៅប្រទេសផ្សេងទៀតដែរដូចជាកាលពីខែមុន អតីតយុទ្ធជនម្នាក់បានចូលទៅក្នុងផ្ទះថែទាំមនុស្សចាស់នៅក្នុងទីប្រជុំជនដ៏ស្ងប់ស្ងាត់មួយក្នុងប្រទេសក្រូអាស៊ី ហើយបានបើកការបាញ់ប្រហារដោយបានសម្លាប់មនុស្ស៦នាក់និងរបួស៦នាក់ផ្សេងទៀត។

កាល​ពី​ខែ​ឧសភា ក្មេង​ជំទង់​ម្នាក់​នៅ​ប្រទេស​ស៊ែប៊ី បាន​បាញ់​ប្រហារ​នៅ​សាលា​មួយ​ដោយ​ប្រើ​កាំភ្លើង​របស់​ឪពុក​គាត់ ដោយ​បាន​សម្លាប់​កុមារ ៩ នាក់ និង​កងសន្តិសុខ​សាលា​ម្នាក់។ មួយថ្ងៃក្រោយមក ខ្មាន់កាំភ្លើងអាយុ ២០ឆ្នាំបានសម្លាប់មនុស្ស៩នាក់ និងរបួស១២នាក់នៅទីក្រុង Belgrade រដ្ឋធានី​ប្រទេស​ស៊ែប៊ី ៕

(រូបភាព៖ AP)

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម