Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​ស្លាប់​១៥​នាក់ ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​រោងចក្រ​ផលិត​ថ្នាំ​ពេទ្យ​នៅ​ឥណ្ឌា

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់នៅក្នុង​ហេតុការណ៍​​ផ្ទុះ​ឆេះ​រោងចក្រ​ផលិត​ថ្នាំ​ពេទ្យ​មួយ​កន្លែង ​កាលពី​រសៀល​ថ្ងៃទី​២​១​ខែសីហា នៅរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា។

(រូបភាព៖ PTI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការ​ប៉ូលិស​ប្រចាំ​តំបន់​កើត​ហេតុ លោក M. Deepika បានប្រាប់​​ទីភ្នាក់ងារព័ត៌មាន​ Reuters ថា៖ «ចំនួនអ្នកស្លាប់គិតត្រឹមពេលនេះគឺ ១៥​នាក់ ហើយទំនងជាកើនឡើង​ថែម​​ទៀត។ មនុស្សជិត ៤០​នាក់បានរងរបួស។ ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ»។

អគ្គិភ័យបានឆាបឆេះនៅពេលរសៀលនៅឯអង្គភាពផលិតកម្ម 16HA នៃរោងចក្រ Escientia Advanced Sciences ដែលជាកន្លែង​ផលិត​ឱសថឯកជនដែល​បើក​ដំណើរការតាំងពីឆ្នាំ​២០១៩។ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ក្បែរ​កន្លែង​កើត​ហេតុ ហើយ​មូលហេតុ​សង្ស័យ​អាច​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ម៉ាស៊ីន​រ៉េអាក់ទ័រ​គីមី​នៅ​ក្នុង​រោង​ចក្រ។

រោងចក្រ Escientia មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ​នោះ​ទេ។ យ៉ាង​ណា រដ្ឋាភិបាល​ឥណ្ឌា បានបញ្ជាឲ្យ​មានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។

សូម​​រំឭក​ថា ក្នុងឆ្នាំ​២០២៣ មាន​មនុស្ស២​នាក់បានស្លាប់ និង៥​នាក់ផ្សេងទៀតបានរងរបួស នៅក្នុងឧបទ្ទវហេតុអគ្គិភ័យស្រដៀងគ្នានេះ ដែលបានផ្ទុះ​​​​​​ម៉ាស៊ីន​រ៉េអាក់ទ័រ​​​ប្រើ​សម្រាប់​រំលាយ​​​សារធាតុ​គីមី​ចូល​គ្នា​ នៅឯ​រោងចក្រ Sahithi Pharma ក្នុងទីក្រុង Anakapalli៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម