Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិវៀតណាមរាប់រយនាក់ ប្រញាប់ចាកចេញពីប្រទេស មីយ៉ាន់ម៉ា

បានផុស

នៅ

ជនជាតិវៀតណាមជិត៤០០នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចំពេលមានអស្ថិរភាពនយោបាយនិងជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើងហោះហើរចំនួនពីរជើង ដែលរៀបចំដោយក្រសួងការបរទេស ស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម បាននាំពលរដ្ឋរបស់ខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា មកកាន់ទីក្រុង ដាណាង ភាគកណ្តាល។

សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ដោយក្រសួងការបរទេស បាននិយាយថា ពលរដ្ឋដែលបានធ្វើមាតុភូមិនិវត្តន៍រួមមាន អ្នកដែលមានអាយុក្រោម១៨ឆ្នាំ, មនុស្សចាស់, អ្នកដែលមានជំងឺប្រចាំកាយនិងអ្នកផ្សេងទៀតដែលមានជំងឺធ្ងន់ធ្ងរ។

វិធានការទប់ស្កាត់ជំងឺកូវីដ១៩រួមមានដូចជា ការប្រកាសផ្នែកវេជ្ជសាស្រ្ត, ការត្រួតពិនិត្យកម្តៅរាងកាយនិងឧបករណ៍ការពារ ត្រូវបានដាក់អនុវត្តក្នុងជើងហោះហើរដើម្បីការពារការឆ្លងមេរោគកូរ៉ូណា។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុងដាណាង (CDC) បាននិយាយថា បន្ទាប់ពីយន្តហោះចុះចតក្នុងទីក្រុងដាណាង ពលរដ្ឋត្រូវបានគេដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមទីតាំងដែលគ្រប់គ្រងដោយយោធាក្នុងទីក្រុងដាណាងនិងខេត្ត Quang Nam ភាគកណ្តាល។

ប្រទេសមីយ៉ាន់ម៉ាកំពុងជួបប្រទះនូវអស្ថិរភាពនយោបាយ បន្ទាប់ពីកងទ័ពដណ្តើមអំណាចនិងឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំគណបក្សជាច្រើនរូបទៀតកាលពីខែមុន។

ការតវ៉ាបានផ្ទុះឡើងទូទាំងប្រទេស ហើយមនុស្សយ៉ាងតិច៥០នាក់ត្រូវបានសម្លាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម