ព័ត៌មានអន្ដរជាតិ
នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ធ្វើដំណើរទៅដល់មជ្ឈិមបូព៌ាហើយ
យោធាអាមេរិក បាននិយាយកាលពីថ្ងៃពុធថា នាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាពិឃាដអមដំណើរ បានទៅដល់តំបន់មជ្ឈិមបូព៌ាហើយ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានបញ្ជាឲ្យក្រុមវាយប្រហារបង្កើនល្បឿនរបស់ខ្លួន។

បើរាប់ទាំងនាវា Abraham Lincoln ដែលទើបទៅដល់នេះ នៅតំបន់មជ្ឈិមបូព៌ាកំពុងមានវត្តមាននាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកចំនួន២គ្រឿង ដោយនាវា USS Theodore Reoosevelt ដែលកំពុងឈរជើងនៅទីនោះស្រាប់មិនទាន់ធ្វើដំណើរចាកចេញពីមជ្ឈិមបូព៌ានៅឡើយទេ ខណៈពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃជម្លោះក្នុងតំបន់បន្ទាប់ពីការធ្វើឃាតមេដឹកនាំកំពូលក្រុមហាម៉ាសគឺលោក Ismail Haniyey ដែលអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថាជាអ្នកនៅពីក្រោយការវាយប្រហារ។
មេបញ្ជាការយោធាអាមេរិកទទួលបន្ទុកនៅតំបន់មជ្ឈិមបូព៌ា បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «នាវា USS Abraham Lincoln (CVN 72) ដែលផ្ទុកយន្តហោះចម្បាំង F-35C និងយន្តហោះចម្បាំង F/A-18 Block III បានចូលដល់ទីបញ្ជាការកណ្តាល (USCENTCOM) ដែលសហរដ្ឋអាមេរិកគ្រប់គ្រងហើយ។ នាវា USS Abraham Lincoln (CVN 72) ដែលជាប្រភេទនាវាចម្បាំងកំពូលក្នុងក្រុមវាយប្រហារ Carrier Strike Group 3 ត្រូវបានអមដោយនាវាពិឃាដ Destroyer Squadron (DESRON) 21 និងនាវាផ្ទុកយន្តហោះចម្បាំង Carrier Air Wing (CVW) 9»។
នាវា Lincoln បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាកាលពីដើមខែសីហា ហើយគម្រោងដើមឡើយត្រូវទៅដល់នៅចុងខែ។ ប៉ុន្តែដោយសារតែការតឿនរបស់រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin ឲ្យពន្លឿនដំណើរ កាលពីថ្ងៃទី១១ខែសីហា ទើបនាវានេះបានមកដល់មុនកាលកំណត់។
ភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហេសបូឡា និងអ៊ីរ៉ង់បានប្តេជ្ញាសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលៗរបស់ខ្លួនកាលពីចុងខែកក្កដា។ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut បានសម្លាប់មេបញ្ជាការកំពូលរបស់ក្រុមហេសបូឡា លោក Fuad Shukr ហើយមិនបានប៉ុន្មានម៉ោងផងក៏មានការវាយប្រហារមួយផ្សេងទៀតនៅទីក្រុងតេហេរ៉ង់ ដែលបានសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh៕
ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ