ព័ត៌មានអន្ដរជាតិ
ក្រោយជាប់ឃុំក្នុងសួន៤០ឆ្នាំ ដំរីមួយក្បាលត្រូវដោះលែងចូលព្រៃវិញ
សត្វដំរីចុងក្រោយនៅក្នុងសួនសត្វជាតិរបស់ប្រទេសអាហ្រ្វិកខាងត្បូងត្រូវបានដោះលែងចូលទៅក្នុងព្រៃវិញ បន្ទាប់ពីជាប់ឃុំអស់រយៈពេល៤០ឆ្នាំ។ យោងសារព័ត៌មាន BBCនៅថ្ងៃទី២២ខែសីហានេះ។

សត្វដំរីដែលមានឈ្មោះថា Charlie ត្រូវគេចាប់បាននៅឆ្នាំ១៩៨៤ពីឧទ្យានជាតិ Hwange នៃប្រទេសហ្ស៊ីមបាវ៉េ នៅពេលដែលវាមានអាយុ២ឆ្នាំ។ បន្ទាប់មកវាត្រូវបានគេនាំទៅលេងសៀក Boswell Wilkie Circus នៅអាហ្វ្រិកខាងត្បូង ហើយត្រូវបានបណ្តុះបណ្តាលដើម្បីសម្ដែងសៀក។ នៅដើមទសវត្សរ៍ឆ្នាំ២០០០ វាត្រូវបានផ្ទេរទៅសួនសត្វជាតិរបស់ប្រទេស ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមសុខុមាលភាពសត្វបានជំរុញដោះលែងសត្វដំរីនេះឱ្យមានសេរីភាព ដោយសារការព្រួយបារម្ភចំពោះសុខភាពរបស់វា។
កាលពីថ្ងៃអង្គារ មូលនិធិ EMS ដែលជាអ្នកតស៊ូមតិសម្រាប់សិទ្ធិសត្វព្រៃបានប្រកាសថា បន្ទាប់ពី «ការធ្វើដំណើររយៈពេលបួនម៉ោងដើម្បីសេរីភាព» ដំរី Charlie បានមកដល់ផ្ទះថ្មីរបស់វានៅឯតំបន់បម្រុងឯកជន Shambala ក្នុងខេត្ត Limpopo ខណៈដែលវាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីការចរចាជាច្រើនឆ្នាំជាមួយរដ្ឋាភិបាលអាហ្រ្វិកខាងត្បូង បន្ទាប់ពីមូលនិធិ EMS និងដៃគូរបស់ខ្លួនបានផ្តល់ភស្តុតាងវិទ្យាសាស្រ្តដើម្បីបង្ហាញថាដំរីទទួលរងការឈឺចាប់នៅក្នុងសួនសត្វ។

នៅឯសួនសត្វ សត្វដំរី Charlie ត្រូវបានគេរាយការណ៍ថា វាបានឃើញសត្វដំរីចំនួន៤ក្បាលផ្សេងទៀតស្លាប់ រួមទាំងកូនរបស់វាដែលទើបតែមានអាយុតិចជាងមួយខែផងដែរ។ ហើយតាំងពីឆ្នាំ ២០១៩មក ការព្រួយបារម្ភត្រូវបានលើកឡើងថា ដំរីនេះកំពុងបង្ហាញសញ្ញានៃទុក្ខព្រួយដែលកើតមានជាទូទៅជាមួយសត្វដែលកំពុងជាប់ឃុំ។
អង្គការសុខុមាលភាពសត្វ Four Paws ដែលសហការជាមួយមូលនិធិ EMS ក៏បាននិយាយដែរថា «ការចូលនិវត្តន៍របស់ដំរីគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ដំរី Charlie ប៉ុន្តែក៏សម្រាប់សុខុមាលភាពសត្វកាន់តែប្រសើរឡើងនៅអាហ្វ្រិកខាងត្បូងផងដែរ»។ផ្ទះថ្មីរបស់ដំរីនេះគឺជាដីព្រៃទំហំ ១០០០០ ហិចតា ជាមួយនឹងចំនួនសត្វដំរីដ៏សំបូរបែប ខណៈពេលដែលនៅទីនោះ Charlie នឹងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយអ្នកជំនាញខាងពេទ្យសត្វ។

យោងតាមអាជ្ញាធរឧទ្យានអាហ្វ្រិកខាងត្បូង SANparks អាហ្រ្វិកខាងត្បូងមានដំរីព្រៃច្រើនជាង ២៥០០០ ក្បាល។ ដំរីនៅអាហ្រ្វិកខាងត្បូងប្រឈមមុខនឹងការគំរាមកំហែងពីអ្នកប្រមាញ់ ដោយពួកវារាប់ពាន់ក្បាលត្រូវបានសម្លាប់ដោយខុសច្បាប់ជារៀងរាល់ឆ្នាំដើម្បីយកភ្លុក។ ពួកវាក៏ប្រឈមនឹងការបាត់បង់ទីជម្រកដោយសារតែការពង្រីកការតាំងទីលំនៅរបស់មនុស្សផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា