ព័ត៌មានអន្ដរជាតិ
ចិន កើតបាតុភូតចម្លែក ព្រះអាទិត្យ ៧តម្រៀបជួរគ្នានៅលើមេឃ
តាមការចុះផ្សាយរបស់ World of Buzz នៅថ្ងៃព្រហស្បតិ៍ទី២២ខែសីហាឆ្នាំ២០២៤ បាតុភូតធម្មជាតិដ៏ចម្លែកមួយ បានកើតឡើងក្នុងទីក្រុង Chengdu នៃប្រទេសចិន ដោយគេបានមើលឃើញព្រះអាទិត្យចំនួន៧ តម្រៀបជួរគ្នានៅលើមេឃ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមពិតទៅបាតុភូតនេះ កើតឡើងតាំងពីថ្ងៃទី១៨ខែសីហាមកម្ល៉េះ ដោយដំបូងឡើយ វីដេអូត្រូវបានគេចែកចាយពាសពេញបណ្តាញ Weibo ហើយក្រោយមករឿងនេះក៏ល្បីល្បាញទូទាំងប្រទេសដល់ថ្នាក់សូម្បីសារព័ត៌មានល្បីៗអន្តរជាតិ ក៏យកទៅចុះផ្សាយដែរ។
ក្នុងវីដេអូដែលថតដោយអ្នកក្រុង Chengdu, គេឃើញព្រះអាទិត្យចំនួន៧ តម្រៀបជួរគ្នាបាំងដោយពពក ហើយក៏បញ្ចេញរស្មីនិងមានពណ៌ខុសៗគ្នាប្រហែល១នាទី។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zheng Yang អនុប្រធានសមាគមវិទ្យាសាស្ត្រតារាសាស្ត្រខេត្ត Sichuan បានពន្យល់ពីឧប្បត្តិហេតុនេះ ដោយនិយាយថា តាមពិតទៅ វាគ្មានអ្វីចម្លែកខ្លាំងពេកឡើយ ព្រោះនេះគឺជាបាតុភូតអុបទិក។ វាកើតចេញពីចំណាំងផ្លាត ដោយពន្លឺព្រះអាទិត្យជះទៅចំដុំទឹកកកគ្រីស្តាល់ ទើបមើលទៅឃើញព្រះអាទិត្យបែងភាគច្រើនបែបនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាតុភូតចម្លែកៗកើតឡើងនៅអង់គ្លេស ក្រោយម្ចាស់ក្សត្រិយានី Elizabeth ទី២ សោយទិវង្គត បានត្រឹម១ម៉ោង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក