ព័ត៌មានអន្ដរជាតិ
ពលរដ្ឋនីហ្សេរីយ៉ា ខឹងសម្បារ ក្រោយរដ្ឋយកលុយទិញយន្តហោះថ្មីឲ្យប្រធានាធិបតី
ប្រជាជននីហ្សេរីយ៉ាជាច្រើន បានបញ្ចេញប្រតិកម្មដោយកំហឹង បន្ទាប់ពីរដ្ឋទិញយន្តហោះថ្មីមួយគ្រឿងសម្រាប់លោកប្រធានាធិបតី Bola Tinubu ចំពេលសេដ្ឋកិច្ចកំពុងជួបប្រទះនឹងវិបត្តិដ៏អាក្រក់បំផុតមិនធ្លាប់មាន។
ការបញ្ជាទិញយន្តហោះថ្មីនេះ ធ្វើឡើងមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីប្រជាជននីហ្សេរីយ៉ារាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាតាមដងផ្លូវនៅទូទាំងប្រទេស ដើម្បីធ្វើបាតុកម្មចំពោះការកើនឡើងនៃវិបត្តិស្រេកឃ្លាន និងការឡើងថ្លៃទំនិញ។
ក្រោយជាប់ឆ្នោតកាលពីឆ្នាំមុនដើម្បីដឹកនាំប្រទេសដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិក លោក Tinubu បានណែនាំកំណែទម្រង់សេដ្ឋកិច្ចជាច្រើន រួមទាំងការដកប្រាក់ឧបត្ថម្ភធនប្រេងឥន្ធនៈ ដែលជាកត្តាធ្វើឲ្យអតិផរណាខ្ពស់។ អតិផរណានៅនីហ្សេរីយ៉ាបច្ចុប្បន្នកើនឡើងច្រើនជាង ៣០% ឯណោះ។
ប្រធានាធិបតីនីហ្សេរីយ៉ា បាននិយាយថា កំណែទម្រង់នេះគឺចាំបាច់ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។
កាលពីខែមករា លោក Tinubu បានប្រកាសកាត់បន្ថយចំនួនគណៈប្រតិភូធ្វើដំណើរផ្លូវរដ្ឋចំនួន ៦០% រួមទាំងអ្នកចូលរួមផ្ទាល់ជាមួយលោកផងដែរ។ ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ លោក Tinubu បានចាកចេញទៅកាន់ប្រទេសបារាំង ដោយប្រើយន្តហោះ Airbus A330 ដែលទើបទិញថ្មី ខណៈដែលយន្តហោះសម្រាប់ប្រធានាធិបតីបច្ចុប្បន្នមានចំនួន១០គ្រឿងរួចមកហើយ។
តម្លៃយន្តហោះនេះមិនត្រូវបានគេបង្ហើបឲ្យដឹងទេ ហើយក៏មិនមានការបង្ហាញអំពីមូលហេតុក្នុងការធ្វើដំណើរទៅប្រទេសបារាំងរបស់លោក Tinubu ដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X ជំនួយការប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតី Tinubu លោក Bayo Onanuga បាននិយាយថា យន្តហោះថ្មីនឹងជួយសន្សំថវិការដ្ឋបានច្រើន។ លោក ថា៖ «យន្តហោះថ្មីដែលបានទិញក្នុងតម្លៃទាបជាងទីផ្សារ អាចជួយសន្សំសំចៃថ្លៃថែទាំ និងថ្លៃសាំងដ៏ច្រើនរបស់នីហ្សេរីយ៉ា ដល់ទៅរាប់លានដុល្លារក្នុងមួយឆ្នាំៗ»។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC យន្តហោះប្រធានាធិបតីនីហ្សេរីយ៉ា មានអាយុកាល១៥ឆ្នាំ ហើយនឹងត្រូវប្រើប្រាស់ជំនួសយន្តហោះចាស់ Boeing BBJ 737-700 ដែលមានអាយុកាល១៩ឆ្នាំ។
មន្ត្រីនីហ្សេរីយ៉ា ធ្លាប់បាននិយាយថា យន្តហោះប្រធានាធិបតីមានតម្លៃថែទាំថ្លៃ ដោយសារអាយុកាលដ៏ចំណាស់របស់ពួកវា។ កាលពីខែមិថុនា សមាជិកសភា បានស្នើឲ្យទិញយន្តហោះថ្មី២គ្រឿងសម្រាប់ប្រធានាធិបតី និងអនុប្រធានាធិបតី ដោយលើកឡើងថាយន្តហោះចាស់មិនមានសុវត្ថិភាពនោះទេ។ លុះដល់ខែកក្កដា សមាជិកសភាបានអនុម័តកញ្ចប់ថវិកាបន្ថែម ដែលបង្កើនថវិការដ្ឋឆ្នាំ២០២៤ ពី ១៨ពាន់លានដុល្លារ ឡើងដល់ជាង ២២ពាន់លានដុល្លារ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា