Connect with us

ព័ត៌មានអន្ដរជាតិ

បុរសថៃ ត្រូវសត្វពស់ខាំប្រដាប់ភេទ ពេលអង្គុយបត់ជើង លើចានបង្គន់

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post បុរសថៃម្នាក់នៅខេត្ត Samut Prakan ត្រូវពស់ថ្លាន់ខាំប្រដាប់ភេទ ពេលចូលបង្គន់បត់ជើងធំ ដោយធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំង ហើយគាត់ក៏មិនដឹងដែរថា តើសត្វពស់ មកសំងំក្នុងចានបង្គន់តាំងពីពេលណា។ 

(រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសម្នាក់នោះមានឈ្មោះ Tanat Tangtewanon ហើយក្រោយជួបរឿងបែបនេះ គាត់ក៏បានបង្ហោះ Facebook ដើម្បីចែករំលែកបទពិសោធន៍ និងជាការព្រមានដល់អ្នកដទៃ ឲ្យប្រុងប្រយ័ត្នជាពិសេសក្នុងរដូវភ្លៀងធ្លាក់តែម្តង។

គាត់ប្រាប់ថា ក្រោយអង្គុយលើចានបង្គន់មិនបានប៉ុន្មានផង ក៏ស្រាប់តែមានអារម្មណ៍ឈឺចាប់ខ្លាំង ហើយពេលមើលទៅ ស្រាប់តែឃើញពស់ថ្លាន់មួយក្បាលយ៉ាងធំ។

បន្ទាប់ពីជួបរឿងនេះ គាត់ក៏ទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ប៉ុន្តែមិនមានសភាពធ្ងន់ធ្ងរទេព្រោះជាពស់គ្មានពិស ហើយជាចុងក្រោយ គាត់បានក្រើនរំលឹកដល់គ្រប់គ្នាថា មុនដាក់គូទអង្គុយលើចានបង្គន់ គួរតែពិនិត្យឲ្យគ្រប់ជ្រុងជ្រោយសព្វកន្លែង និងចុចទឹកសិន សឹមបន្ទោបង់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អូស្ត្រាលីពិន័យបុរសម្នាក់ ដែលនាំពស់ជិះក្ដារស្គីលើទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២៩ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤៩ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម