ព័ត៌មានអន្ដរជាតិ
យន្តហោះផ្ទុកមនុស្ស៩នាក់ធ្លាក់ចូលភក់ជ្រៅនៅថៃ ពេលហោះសំដៅខេត្តត្រាត
យន្តហោះធុនតូចមួយគ្រឿងដែលផ្ទុកមនុស្ស៩នាក់ ក្នុងនោះមានអ្នកដំណើរ៧នាក់រួមទាំងជនជាតិចិន៥នាក់ និងនាវិក២នាក់បានធ្លាក់ក្នុងខេត្ត Chachoengsao នៅរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការហោះឡើងត្រឹមតែ១០នាទី រួចក៏បាត់ទំនាក់ទំនង។ មន្ត្រីបានសន្និដ្ឋានថា អ្នកនៅលើយន្តហោះទាំង៩នាក់ទំនងត្រូវស្លាប់។

យោងការផ្សាយរបស់សារព័ត៌មានអនឡាញ Khaosod នៅល្ងាចថ្ងៃទី២២សីហា ក្រុមមន្ត្រីកំពុងស្រង់បំណែកយន្តហោះធុនតូចដែលធ្លាក់នៅភូមិទី៦ Ban Khao Din ស្រុក Bang Pakong ខេត្ត Chachoengsao។ ដំបូងឡើយ មន្ត្រីជំនាញមិនបានរកឃើញសាកសពអ្នកដំណើរនោះទេ។ ក្រោយមក គេបានរកឃើញថា នេះដោយសារយន្តហោះបានធ្លាក់ក្បាលទៅមុនគេ ដោយជ្រមុជខ្លួនក្នុងដីភក់ជម្រៅជាង១០ម៉ែត្រ។
នៅកន្លែងកើតហេតុ អាជ្ញាធរសង្គ្រោះបានប្រើអេស្កាវ៉ាទ័រ ដើម្បីទប់ទឹលនិងធ្វើផ្លូវទឹកនៅកន្លែងធ្លាក់ ដោយសារទឹកសមុទ្រជោរឡើងនិងហូរចូលជន់លិចតំបន់នោះ ដែលព័ទ្ធជុំវិញដោយវាលស្រែ ប្រឡាយទឹក ស្រះត្រី និងកសិដ្ឋានចិញ្ចឹមបង្កង។

យោងតាមនាយកដ្ឋានអាកាសចរណ៍ស៊ីវិល យន្តហោះនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Thai Flying Service Company Limited ដែលមានជើងហោះហើរលេខ TFT209។ វាបានហោះចេញពីអាកាសយានដ្ឋានសុវណ្ណភូមិនៅម៉ោង ២៖៤៦រសៀល ឆ្ពោះទៅអាកាសយានដ្ឋានត្រាត (Ko Mai Si) ស្ថិតនៅក្នុងខេត្តត្រាតជាប់ព្រំដែនប្រទេសកម្ពុជា។
យន្តហោះនេះបានបាត់បង់ទំនាក់ទំនងជាមួយ Bangkok Approach លើប្រេកង់ 122.35 MHz នៅម៉ោង ២៖៥៧នាទីរសៀល។
សារព័ត៌មាននោះ បានស្រង់សម្តី លោក Chonlatee Yangtrong អភិបាលខេត្ត Chachoengsao បាននិយាយថា មន្ត្រីប្រហែល៣០០នាក់ត្រូវបានចល័តដើម្បីស្វែងរកសាកសពអ្នកដំណើរនៅលើយន្តហោះខ្នាតតូចពេញមួយយប់។ រហូតមកដល់កណ្តាលអធ្រាត្រ គេបានរកឃើញផ្នែករាងកាយមនុស្សជាច្រើន។
លោកបញ្ជាក់ថា អ្នករួមដំណើររួមមានជនជាតិចិន៥នាក់គឺក្មេងស្រីអាយុ១២ឆ្នាំម្នាក់និងស្រីអាយុ៤៣ឆ្នាំមាននាមត្រកូល Zhang ស្ត្រីអាយុ៤៥ឆ្នាំនិងក្មេងស្រីអាយុ១៣ឆ្នាំមាននាមត្រកូល Yin និងក្មេងស្ត្រីអាយុ១៣ឆ្នាំម្នាក់ឈ្មោះ Tang ។ ជនជាតិថៃទាំង៤នាក់នោះមាន៖ ស្ត្រីបម្រើការលើយន្តហោះចំនួន២នាក់ និងអ្នកបើកយន្តហោះ២នាក់ ដោយម្នាក់មានអាយុ៣០ឆ្នាំនិងម្នាក់ទៀតមានអាយុ៦១ឆ្នាំ។

ក្រុមអ្នកជួយសង្គ្រោះ និងក្រុមស្វែងរកបានប្តូរវេនគ្នា ដើម្បីបន្តបេសកកម្មស្វែងរកសាកសពអ្នកស្លាប់។ ពួកគេក៏បានប្តូរទៅអេស្កាវ៉ាទ័រដែលមានដៃវែងជាងដោយសារជម្រៅភក់ជ្រៅខ្លាំងពេក៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?