ព័ត៌មានអន្ដរជាតិ
ប្រយ័ត្ន! ជំងឺ mpox ប្រភេទ Clade 1b ដ៏គ្រោះថ្នាក់ មកដល់ប្រទេសជិតខាង កម្ពុជា ហើយ
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី២៣ខែសីហាឆ្នាំ២០២៤, អ្នកជិតខាងកម្ពុជា គឺប្រទេសថៃ ពេលនេះបានបញ្ជាក់ច្បាស់ហើយថា ការរកឃើញករណីជំងឺ mpox លើបុរសអឺរ៉ុបម្នាក់ដែលធ្វើដំណើរមកពីទ្វីបអាហ្វ្រិកកាលពីសប្តាហ៍មុន ពិតជាប្រភេទ Clade 1b ដ៏គ្រោះថ្នាក់មែន។

ការរកឃើញនេះ ធ្វើឲ្យថៃ ក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលរកឃើញជំងឺ mpox ប្រភេទ Clade 1b ដ៏កាចសាហាវ និងជាប្រទេសទី២លើពិភពលោក បន្ទាប់ពីស៊ុយអែត ដែលរាយការណ៍ករណីឆ្លង ជំងឺ mpox ប្រភេទ Clade 1b នៅខាងក្រៅទ្វីបអាហ្វ្រិក។
យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បុរសវ័យ៦៦ឆ្នាំដែលឆ្លងជំងឺ បានមកដល់ទីក្រុងបាងកក នៅថ្ងៃទី១៤ខែសីហា។ គាត់ចាប់ផ្តើមចេញរោគសញ្ញានៅថ្ងៃបន្ទាប់ ហើយក៏បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីការធ្វើតេស្តនៅមន្ទីរពិសោធន៍ នាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) បញ្ជាក់ថា គាត់ពិតជាឆ្លងជំងឺ mpox ប្រភេទ Clade 1b មែន។ យោងតាម DDC, «យើងបានពិនិត្យមនុស្សចំនួន៤៣នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ ហើយរហូតមកដល់ពេលនេះ ពួកគេមិនមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែយើងត្រូវតែបន្តតាមដានឲ្យគ្រប់២១ថ្ងៃ»។
ដោយឡែក កាលពីសប្តាហ៍ ប្រទេសប៉ាគីស្ថាននិងហ្វីលីពីន ក៏រាយការណ៍ពីករណីឆ្លងជំងឺ mpox ដែរ ប៉ុន្តែមិនមែនប្រភេទ Clade 1b ទេ ពោលគឺជាប្រភេទប្រភេទ Clade 2 ដែលស្រាលជាងនេះ។

ចាប់តាំងពីការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីឆ្នាំមុនមក ជំងឺ mpox បានសម្លាប់មនុស្សចំនួន៤៥០នាក់ហើយ។ ក្រោយមក វាក៏ឆ្លងរាលដាលទៅកាន់ប្រទេសជិតខាងមួយចំនួន ដូចជាប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្គង់ដា។
សូមបញ្ជាក់ថា mpox Clade 1b អាចឆ្លងរាលដាលងាយបំផុតតាមរយៈទំនាក់ទំនងជិតស្និទ្ធ ដូចជារួមភេទ ប៉ះពាល់ស្បែកទល់ស្បែក និងការនិយាយឬដកដង្ហើមនៅជិតមនុស្សម្នាក់ទៀត ហើយរោគសញ្ញាដំបូងរបស់ជំងឺនេះរួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ គ្រុនញាក់ និងគ្មានកម្លាំងក្នុងខ្លួន ហើយកើតដំបៅស្បែក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ រកឃើញករណីឆ្លងជំងឺ mpox សង្ស័យជាប្រភេទ Clade 1 ដ៏គ្រោះថ្នាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ