Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​៧​នាក់ របួស​១២​នាក់ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​សណ្ឋាគារ​នៅ​កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

មនុស្សចំនួន ៧​នាក់បានស្លាប់ និង ១២នាក់ផ្សេងទៀតបានរងរបួស នៅក្នុង​ហេតុការណ៍​អគ្គិភ័យនៅសណ្ឋាគារមួយ​កន្លែង​ក្នុងប្រទេសកូរ៉េខាងត្បូង កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

(រូបភាព៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា អគ្គិភ័យបានផ្ទុះឡើងកាលពីយប់ថ្ងៃ​ទី​២២​ខែ​សីហា​នៅក្នុងបន្ទប់មួយនៅជាន់ទី​៨​នៃសណ្ឋាគារ​​ក្នុងទីក្រុង Bucheon ចម្ងាយប្រហែល ២៥​គីឡូម៉ែត្រភាគខាងលិចទីក្រុងសេអ៊ូល។ ចំណែក​មូលហេតុ​បង្ក​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​​ទេ។

ក្រសួង​​មហាផ្ទៃ​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​​ទៀត​ថា អគ្គិភ័យ​នេះ​ត្រូវ​ចំណាយ​ពេល​អស់​៣​ម៉ោង​ទម្រាំ​ពន្លត់​បាន ហើយ​ក្នុង​ហេតុការណ៍​នេះ​ទៀត​សោត​មាន​មនុស្ស​៣​នាក់​រង​របួស​ធ្ងន់ធ្ងរ។

យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap សណ្ឋាគារកម្ពស់​៩​ជាន់នេះមាន ៦៤​បន្ទប់ និងភ្ញៀវចំនួន ២៧​នាក់​កំពុង​ស្នាក់នៅទីនោះនៅពេលដែលអគ្គិភ័យបានឆាបឆេះ។ ភ្លើងមិនបានរាលដាលយ៉ាងសន្ធោសន្ធៅនៅក្នុងអគារនោះ​ទេ ប៉ុន្តែ​ផ្សែង​ដែល​បង្ក​ឡើង​ដោយ​អគ្គិភ័យ​ទៅ​វិញ​ទេ​ដែល​បណ្ដាល​ឲ្យ​មនុស្សស្លាប់ និង​រង​​របួស។

សូម​រំឭក​ថា កាលពីខែមិថុនា មនុស្ស ២៣​នាក់បានស្លាប់នៅក្នុង​ហេតុការណ៍​អគ្គិភ័យដ៏ធំមួយ នៅឯរោងចក្រ​ផលិត​អាគុយ​របស់កូរ៉េខាងត្បូង ដែលជាគ្រោះមហន្តរាយ​ឆេះ​រោងចក្រដ៏អាក្រក់បំផុតមួយរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម