Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ថ្កោលទោស​​អាមេរិក​ដែល​លក់​ឧទ្ធម្ភាគចក្រ​យោធា​ឲ្យ​កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន KCNA នៅ​​ថ្ងៃទី​២៣​ខែសីហា ក្រសួងការបរទេសកូរ៉េខាងជើងបាន​ថ្កោលទោស​គម្រោងលក់ឧទ្ធម្ភាគចក្រ​យោធា Apache របស់សហរដ្ឋអាមេរិកទៅ​ឲ្យ​​កូរ៉េខាងត្បូង ដោយ​ប្ដេជ្ញា​ថានឹងចាត់វិធានការបន្ថែមទៀតដើម្បីពង្រឹង​វិស័យ​ការពារ​ជាតិ​​របស់ខ្លួន។

ឧទ្ធម្ភាគចក្រ AH-64E Apache (រូបភាព៖ ShutterStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរបញ្ចកោណ បានប្រកាស​កាល​ពី​ថ្ងៃ​ទី​១៩​ខែសីហាថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់​​ប្រភេទ​​ឧទ្ធម្ភាគចក្រវាយប្រហារ AH-64E Apache ចំនួន ៣៦​គ្រឿង និងឧបករណ៍​​ផ្សេងៗ​បំពាក់​​លើ​ឧទ្ធម្ភាគចក្រ​​រួមទាំងមីស៊ីលផងដែរ ក្នុងតម្លៃ​ប្រហែល​ ៣,៥​ពាន់លានដុល្លារ ដើម្បី​​គាំទ្រដល់កូរ៉េខាងត្បូង​ទប់ទល់​នឹង​ការ​គំរាម​កំហែង​​ពី​សត្រូវ ក៏​ដូច​ជា​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​ក្នុង​តំបន់។

កូរ៉េ​ខាង​ជើង បាន​រិះគន់​គម្រោង​លក់នេះថាជាសកម្មភាពធ្វើ​ឲ្យ​ភាពតានតឹងកាន់តែធ្ងន់ធ្ងរ ខណៈ​អាមេរិក​និង​កូរ៉េ​ខាង​​ត្បូង​កំពុង​រៀបចំ​សមយុទ្ធយោធា Ulchi Freedom Shield ប្រចាំឆ្នាំ​រួម​គ្នា។ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង បានរៀបរាប់​ថា៖ «នេះគឺជាទង្វើញុះញង់ដែល​ព្រហើន​នៃការបង្កើនអស្ថិរភាពសន្តិសុខនៅក្នុងតំបន់»។

បន្ថែម​ពី​នេះ កូរ៉េ​ខាង​ជើង​បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា​បាន​បង្កើនការប្រឈមមុខដាក់គ្នាផ្នែកយោធា «រំខានដល់តុល្យភាពយោធា ហើយបង្កើនគ្រោះថ្នាក់នៃជម្លោះថ្មី» នៅក្នុងតំបន់​តាម​រយៈ​ការផ្គត់ផ្គង់អាវុធដ៍​គ្រោះថ្នាក់​ដល់សម្ព័ន្ធមិត្ត​របស់ខ្លួន។ ក្រុងព្យុងយ៉ាង បាន​ប្រកាស​ថែម​ទៀត​ថា យុទ្ធសាស្ត្រ​រារាំង​របស់​ខ្លួន​ គឺ​​ពង្រឹង​​លើ​ការ​ការពារសន្តិសុខ និងផលប្រយោជន៍ជាតិ ព្រម​ទាំង​​សន្តិភាពក្នុងតំបន់ ដោយ​សន្យាថានឹងធ្វើសកម្មភាពយោធាជាបន្តបន្ទាប់ ដើម្បីជំរុញ​​ការ​ការពារខ្លួន៕

ដោយ៖ ឈាង

ចុចអាន៖ អាមេរិក អនុម័ត​ការ​លក់​ឧទ្ធម្ភាគចក្រ​យោធា​តម្លៃ​៣,៥​ពាន់​លាន​ដុល្លារ​ឲ្យ​កូរ៉េ​ខាង​ត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កោះ Phu Quoc លិចលង់ ក្រោយភ្លៀងធ្លាក់ខ្លាំង បង្កទុក្ខលំបាកដល់ប្រជាជននិងទេសចរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ធ្វើឱ្យមានភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

គ្រាន់តែព្យុះ​យ៉ាក់ជី​​​១​ប៉ះពាល់​កុមារ​៦លាននាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន​ប្រើ​ដ្រូនវាយ​ប្រហារ​តំបន់ Tver របស់​រុស្ស៊ី បង្ក​ជា​ការ​ផ្ទុះ​ដ៏​សម្បើម

Sokha Hotels

ព័ត៌មានពេញនិយម