Connect with us

ព័ត៌មានអន្ដរជាតិ

​ហារីស​ប្រកាស​ទទួល​យក​ការ​តែងតាំង​​ជា​​បេក្ខភាព​ប្រធានាធិបតី​ផ្លូវការ​

បានផុស

នៅ

លោកស្រ ​​កាម៉ាឡា​ ហារីស​​ បាន​ប្រកាស​ទទួល​​យក​ការ​តែងតាំង​​​ជា​បេក្ខភាព​ប្រធានាធិបតី​​​​តំណាង​គណបក្ស​​ប្រជាធិបតេយ្យក្នុងថ្ងៃបញ្ចប់​​សមាជ​​​​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យដែល​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុងថ្ងៃ​ចុងក្រោយ នៅ​រដ្ឋ Chicago ដែល​មាន​សមាជិក​ចូល​រួម​ជាង​៤០០០​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្ស​​​ប្រជាធិបតេយ្យបាន​ប្តូរ​បេក្ខភាព​ប្រធានាធិតី​ពី​ប្រធានាធិបតី​ក្នុង​អាណត្តិ​ លោក​ ចូ បៃដិន ដែល​​បាន​ប្រកាស​បោះបង់​បេក្ខភាព​របស់ខ្លួន​កាល​ពី​​ថ្ងៃទី​២១​ខែ​កក្កដា បន្ទាប់​ពី​ប្រជាប្រិយភាព​​របស់​លោក​​សម្រាប់​បេក្ខភាព​ប្រធានាធិបតី​​ក្នុង​អាណត្តិទី២ បាន​ធ្លាក់​ចុះ​យ៉ាង​​ខ្លាំង​ក្រោម​គូប្រជែង​​គឺលោក ដូណាល់ ត្រាំ​។

ការ​ប្រកាសបោះបង់ចោល​របស់​លោក ចូ បៃ​ដិន បានបើក​ផ្លូវ​ឱ្យ​​អនុប្រធានាធិបតី​ក្នុង​អំណាច​ គឺ​ លោកស្រី កាម៉ាឡា ហារីស ឡើង​បន្ត​​​សម្រាប់បេក្ខភាព​​ប្រធានាធិបតី​​ដ៏​មាន​ឥទ្ធិពល​មួយនេះ។ ចាប់​តាំង​ពី​លោក ចូ បៃដិន ប្រកាស​បោះបង់ លោកស្រី ហារីស បាន​រៀបចំ​​ពិធី​ជួប​ជុំ​មួយចំនួនដើម្បី​​​ប្រមូល​មូលនិធិ​ចូល​បក្ស​ផង និង ដើម្បី​ស្ទង់​ប្រជាប្រិយភាព​របស់​ខ្លួន​តទល់​នឹង​គូប្រជែង​គឺ លោក ដូណាល់ ត្រាំ។

កម្ពុជា​ថ្មីនឹងលម្អិត​​ព័ត៌មាន​អំពី​លោកស្រីហារីស​​នៅ​ពេល​ក្រោយ។

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម