ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសវៀតណាមបាត់ខ្លួន៥ថ្ងៃដោយបារម្ភពីការចាប់ជំរិត តូ្រវប្រទះឃើញវង្វេងក្នុងព្រៃជ្រៅ
ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់មកពីខេត្ត Yen Bai ប្រទេសវៀតណាមត្រូវបានរកឃើញកាលពីថ្ងៃពុធ បន្ទាប់ពីការបាត់ខ្លួនអស់រយៈពេល៥ថ្ងៃដោយការវង្វេងនៅក្នុងព្រៃជ្រៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ធៃទី២៣ខែសីហានេះ។

ក្មេងប្រុសរូបនេះ មានឈ្មោះ Dang Tien Lam ជាអ្នកស្រុក Van Yen បានបាត់ខ្លួនកាលពីថ្ងៃទី១៧ខែសីហា បន្ទាប់ពីបានទៅលេងផ្ទះសាច់ញាតិដើម្បីហូបបាយ។ នៅរសៀលនោះ Lam និងបងប្អូនប្រាំបួននាក់របស់គាត់បានទៅទឹកក្បែរនោះ នៅពេលទោះ Lam បានចាកចេញពីក្រុមមុនដើម្បីត្រឡប់ទៅផ្ទះវិញ ប៉ុន្តែ២០នាទីក្រោយមកដោយមិនឃើញគាត់ ទើបគ្រួសាររបស់គាត់បានចាប់ផ្តើមដើររក។
ជាមួយគ្នានេះអាជ្ញាធរស្រុក Van Yen បានចល័តមនុស្សជាង ២០០នាក់ភ្លាមៗ រួមទាំងមន្រ្តីប៉ូលិស ទាហាន សមាជិកកងជីវពល និងអ្នកស្ម័គ្រចិត្តក្នុងតំបន់ ដើម្បីជួយក្នុងការស្វែងរក។ ក្រុមអ្នកស៊ើបអង្កេតបានពិនិត្យឡើងវិញនូវវីដេអូឃ្លាំមើលពីតំបន់ក្បែរនោះ ដើម្បីឲ្យប្រាកដថា មិនមែនជាការចាប់ជំរិត ហើយប្រជាជនក៏បានបង្ហូរពោងទឹកតាមទឹកអូរ ដើម្បីធានាថាគាត់មិនលង់ទឹក។

នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃពុធ កសិករឈ្មោះ Ly Van Nang អាយុ៥២ឆ្នាំបានលឺសំឡេងក្មេងយំ ខណៈដែលគាត់ត្រឡប់មកកន្លែងសម្រាករបស់គាត់វិញ ដើម្បីទទួលទានអាហារថ្ងៃត្រង់ បន្ទាប់ពីសម្រាកការងារពេលព្រឹក។ ក្នុងពេលនោះ គាត់បានដើរក ហើយគាត់ក៏ប្រទះឃើញ Lam អស់កម្លាំង និងមិនអាចឈរបាន ដោយអង្គុយក្នុងគុម្ពោតព្រៃ។
លោក Nang បានរៀបរាប់ថា៖«ខ្ញុំរើសគាត់ ហើយគាត់និយាយថាគាត់ហត់ហើយឃ្លាន សួរថាខ្ញុំមានអីញ៉ាំអត់? ក្មេងប្រុសរូបនេះបាននិយាយថា គាត់គ្មានអាហារ និងទឹកជាច្រើនថ្ងៃមកហើយ» និងថែមទាំងប្រាប់ខ្ញុំថា «នៅពេលដែលគាត់វង្វេង គាត់មិនអាចរកផ្លូវទៅផ្ទះបានទេ ដោយកាន់តែដើរកាន់តែច្រើន គាត់កាន់តែរកផ្លូវចេញមិនបាន»។ គាត់ត្រូវបានគេរកឃើញថាពាក់អាវយឺតពណ៌ក្រហម និងខោខ្លីដែលប្រឡាក់ពេញខ្លួន។
លោក Nang បានលួងលោម Lam ហើយដឹកគាត់ទៅតង់របស់គាត់ និងបានផ្តល់អាហារដល់ក្មេងប្រុសនោះ មុនពេលជូនដំណឹងដល់អាជ្ញាធរ។ ក្នុងរយៈពេល១៥នាទី គាត់បានដឹក Lam ចុះពីលើភ្នំ ដើម្បីទៅជួបជុំជាមួយឪពុកម្តាយដែលកំពុងព្រួយបារម្ភនិងទើបតែមកដល់។ ក្រោយមក Lam ត្រូវបានគេនាំទៅកាន់មន្ទីពេទ្យក្នុងតំបន់ដើម្បីពិនិត្យសុខភាព។

ដំណឹងនេះបានធ្វើឱ្យមានការធូរស្រាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានមនុស្សជាច្រើនបានអបអរសាទរដល់ក្រុមគ្រួសាររបស់ Lam និងអរគុណក្រុមស្វែងរកសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ខណៈប៉ូលិសបាននិយាយថា វាគឺជា «អព្ភូតហេតុ» ដែល Lam ត្រូវបានរកឃើញនៅរស់ក្រោយបាត់ខ្លួនរហូតដល់ទៅរយៈពេល៥ថ្ងៃ។
គួរបញ្ជាក់ថា តំបន់ដែល Lam បានបាត់ខ្លួន គឺជាតំបន់ភ្នំដែលលាតសន្ធឹងលើស្រុក Yen Bai និង Lao Cai ខណៈដែល Lam ត្រូវបានគេរកឃើញនៅចម្ងាយប្រហែល៦គីឡូម៉ែត្រពីកន្លែងដែលគាត់បានបាត់ខ្លួនដំបូង៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?