Connect with us

ព័ត៌មានអន្ដរជាតិ

រក​ឃើញ​គ្រាប់​ពេជ្រ​ធំ​ជាង​គេ​ទី​២​លើ​លោក ទំហំ​ប៉ុន​បាតដៃ​ នៅ​អាហ្វ្រិក​ខាង​ត្បូង

បានផុស

នៅ

គ្រាប់​ពេជ្រដ៏ធំ​ទំហំ ២៤៩២​ការ៉ាត់ ដែល​ជា​ពេជ្រ​ធំជាងគេ​លំដាប់​ទី​២​នៅលើពិភពលោក ត្រូវបានគេរកឃើញនៅប្រទេស​បុតស្វាណា ក្នុង​​តំបន់​​អាហ្វ្រិក​ខាង​ត្បូង ដោយ​ក្រុមហ៊ុនរុករករ៉ែរបស់កាណាដា។

គ្រាប់​ពេជ្រ ២៤៩២​ការ៉ាត់ របស់​ក្រុមហ៊ុន Lucara (រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Lucara Diamond បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​២២​ខែ​សីហា​ថា គ្រាប់​ពេជ្រនេះត្រូវបានគេរកឃើញនៅក្នុងអណ្តូងរ៉ែ​ពេជ្រ Karowe នៅភាគឦសានប្រទេស​បុតស្វាណា ដោយប្រើបច្ចេកវិទ្យាស្កេនកាំរស្មីអ៊ិច។

ក្រុមហ៊ុន Lucara មិនបាន​បញ្ជាក់​អំពី​តម្លៃ​ប៉ាន់ស្មាន​នៃ​គ្រាប់​ពេជ្រ​ដែល​មាន​​​ទំហំ​ប៉ុន​បាតដៃ​នេះ​ទេ។ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Financial Times ប្រភព​​ពី​ក្រុមហ៊ុន Lucara ដែល​សុំ​​មិន​បង្ហាញ​អត្តសញ្ញាណ បាន​វាយ​តម្លៃ​ថា ពេជ្រ​១​គ្រាប់​​នេះអាច​លក់​បាន​​ដល់​ទៅ ​៤០​លានដុល្លារ​ឯណោះ។

បើ​គិត​ពី​ទំហំ​ការ៉ាត់ គ្រាប់​ពេជ្រ​ដែល​​ទើប​រក​ឃើញ​ គឺ​ជា​គ្រាប់​ពេជ្រ​ធំ​លំដាប់​ទី​២​របស់​ពិភពលោក បន្ទាប់​ពី​ការ​រក​ឃើញ​គ្រាប់​ពេជ្រ​ Cullinan ទំហំ ៣០១៦​ការ៉ាត់​ នៅ​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ឆ្នាំ​១៩០៥។

ប្រធានក្រុមហ៊ុន Lucara លោក William Lamb បានរៀបរាប់​ថា វា​គឺ​ជា​ការ​រក​ឃើញ​ដ៏​អស្ចារ្យ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ Mega Diamond Recovery X-ray របស់​ក្រុមហ៊ុន ដែល​​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៧។

បុតស្វាណា គឺជាប្រទេសផលិតពេជ្រដ៏ធំបំផុតមួយរបស់ពិភពលោក។ ការ​ផលិត​ពេជ្រ​​​ ត្រូវ​ចាត់​ទុក​ជា​ប្រភពចំណូលចម្បងរបស់​បុតស្វាណា ដែលស្មើនឹង ៣០%​នៃផលិតផលក្នុងស្រុកសរុប និង ៨០%​នៃការនាំចេញ។

មុនពេលការរកឃើញ​គ្រាប់​ពេជ្រ​​​ដ៏​ធំ​​នេះ ក្រុមហ៊ុន Lucara ក៏​ធ្លាប់​​រក​ឃើញ​គ្រាប់​ពេជ្រ​ធំ​មួយ​ទៀត​នៅ​អណ្ដូង​រ៉ែ Karowe ​កាល​ពី​ឆ្នាំ​២០១៩​ផង​ដែរ ដោយ​កាល​ណោះ​​គ្រាប់​ពេជ្រ​ដែល​រក​ឃើញ​មាន​ទំហំ​ ១៧៥៨​ការ៉ាត់ ហើយ​ដាក់​ឈ្មោះ​ឲ្យ​ពេជ្រ​នោះ​ថា «Sewelo»។

អណ្តូងរ៉ែ​ពេជ្រ Karowe បានចាប់ផ្តើម​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០១២ ដោយ​​លក់ពេជ្រ​បាន​ចំនួន ២១៦​គ្រាប់ ហើយ​ក្នុង​១​គ្រាប់ៗ​មាន​​តម្លៃជាង ១​លានដុល្លារ និង​ពេជ្រ​ប្រហែល​ជា ១១​​គ្រាប់​ផ្សេង​ទៀត​អាច​លក់​​​ក្នុង​១​គ្រាប់​​ៗ​បាន​ជាង ១០​លាន​ដុល្លារ​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម