Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី ហារីស​ ប្រកាស​ពង្រឹងណាតូ គាំទ្រ​អ៊ីស្រាអែល ប្រឆាំង​កូរ៉េខាងជើង និង អ៊ីរ៉ង់​​​​​​

បានផុស

នៅ

លោកស្រី កាម៉ាឡា ហារីស បេក្ខភាព​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យដែល​ទើប​ទទួល​យក​ការ​តែង​តាំង​ជាផ្លូវការ​ក្នុងសមាជ​​ជាតិ​ក្នុង​រដ្ឋ Chicago បាន​ប្រកាស​ឈរ​នៅ​ជាមួយ​អង្គការ​​ប្រដាប់​អាវុធ​​ណាតូប្រឆាំង​​​រុស្ស៊ី​ និងគាំទ្រ​ប្រទេសអ៊ុយក្រែន​​​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​ការ​ឈ្លាន​ពា​ន​របស់​ប្រទេស​រុស្ស៊ី។

លោកស្រី កាម៉ាឡា ហារីស ជាបេក្ខនារី​ប្រធានាធិបតី​​​សហរដ្ឋអាមេរិក​នៃ​បក្ស​ប្រជាធិបតេយ្យ។ DNC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី ហារីស ដែល​​តំណាង​​គណបក្ស​ប្រជា​ធិបតេយ្យសម្រាប់​ការ​បោះឆ្នោតប្រធានាធិបតី​​​នៅ​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​ខាងមុខ​ តទល់​ជាមួយ​បេក្ខភាព​​លោក​ ដូណាល់ ត្រាំ​ នៃ​គណបក្ស​សាធារណៈរដ្ឋ ក៏បាន​ប្រកាស​​គាំទ្រ​​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​​សហរដ្ឋអាមេរិក​ សម្រាប់​ការ​ប្រយុទ្ធ​របស់​ពួក​គេ​​​ប្រឆាំង​​ការ​វាយ​ប្រហារ​ណា​មួយ​ពី​​សំណាក់សត្រូវ​នៅ​ក្នុង​តំបន់​ មាន​ប្រទេសអ៊ីរ៉ង​ជាដើម​។

ថ្លែង​ក្នុង​ពិធី​បិទ​បញ្ចប់​សមាជ​ជាតិ​​រយៈពេល​៤ថ្ងៃ​របស់គណបក្ស​ប្រជាធិបតេយ្យ​នេះ លោកស្រី ហារីស ក៏បាន​ប្រកាស​ពី​ការ​ប្រឆាំង​​​​​​លោក​គីម ជុងអ៊ុន នៅ​កូរ៉េ​ខាងជើង​ ដែល​លោក​ត្រាំធ្លាប់​បាន​ពិភាក្សា​ជាមួយ និង គ្រោង​ពិភាក្សា​ជាមួយ​ប្រសិន​លោក​ឈ្នះ​ការ​បោះឆ្នោត​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ជាថ្មី។

មុន​កា​រប្រកាស​​គាំទ្រ​អ៊ុយក្រែន​ក្នុង​ពេល​ដែល​លោកស្រី​​កំពុង​ប្រជែង​យក​កៅអី​​ប្រធានាធិបតី​​សហរដ្ឋអាមេរិកដ៏​មាន​អំណាច​បំផុត ​​លោកស្រី ហារីស បាន​រំឭក​ឡើង​វិញ​នូវ នូវការ​​ជជែក​ជាមួយ​ ប្រធានាធិបតី​​អ៊ុយក្រែន​ លោក Volodymyr Zelensky អំពី​លទ្ធភាព​ដែល​រុស្ស៊ី​​អាចឈ្លាន​ពាន​អ៊ុយក្រែន។

គ្រួសារ​លោកស្រី ហារីស និង គ្រួសារ​របស់​បេក្ខភាព​អនុប្រធានាធិបតី Tim Walz ក្នុង​ពិធី​​បិទបញ្ចប់សមាជ​។ DNC

ប្រទេស​រុស្ស៊ីកាច់ចង្កូត​ដោយប្រធានាធិបតី​​​ជាង​២ទសវត្សរ៍​ វ៉្លាឌីមៀរ ពូទីន បាន​​លុកលុយចូល​ប្រទេស​អ៊ុយក្រែន​​ ក្រោយ​ប្រធានាធិបតី ចូ បៃ​ដិន ចូល​កាន់​អំណាចបាន​ត្រឹមតែ​ជាង​១ឆ្នាំ ហើយក្នុង​សង្គ្រាម​នេះ សហរដ្ឋ​អាមេរិក​ជា​អ្នក​ផ្គត់ផ្គង់​អ៊ុយក្រែន​ធំបំផុត​​ប្រឆាំ​ង​នឹង​រុស្ស៊ី៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សេដ្ឋកិច្ច២៤ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

Sokha Hotels

ព័ត៌មានពេញនិយម