ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ជូនកម្មករ៥០០នាក់ទៅរុស្ស៊ី ឲ្យជួយសង់ស្ថានីយបាញ់បង្ហោះយានអវកាស
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily NK នៅថ្ងៃទី២៣ខែសីហា កូរ៉េខាងជើង គ្រោងនឹងបញ្ជូនកម្មករប្រហែល ៥០០នាក់ទៅកាន់ទីក្រុង Svobodny ប្រទេសរុស្ស៊ី នៅខែកញ្ញាខាងមុខ ក្នុងគោលបំណងជួយជាកម្លាំងកសាងស្ថានីយបាញ់បង្ហោះយានអវកាសថ្មី។

បច្ចុប្បន្ន កម្មកររុស្ស៊ីចំនួន៣ម៉ឺននាក់កំពុងសាងសង់ស្ថានីយបាញ់បង្ហោះយានអវកាសថ្មីនៅទីក្រុង Svobodny តែកម្លាំងការងារពេលនេះមិនគ្រប់គ្រាន់ឡើយសម្រាប់បញ្ចប់គម្រោងមុនដំណាច់ឆ្នាំ២០២៤ បើទោះជាប្រទេសអ៊ូសបេគីស្ថាន និងសមាជិកដទៃទៀតនៃរដ្ឋឯករាជ្យ Commonwealth បានបញ្ជូនកម្មករទៅជួយប្រហែល១ម៉ឺននាក់បន្ថែមក៏ដោយ។ ហេតុដូច្នេះហើយទើបរុស្ស៊ីក៏ស្នើឲ្យកូរ៉េខាងជើងបញ្ជូនកម្មករទៅបង្គ្រប់កម្លាំងបន្ថែមទៀត។
រុស្ស៊ីត្រូវបានគេរាយការណ៍ថាមានការលំបាកក្នុងការជ្រើសរើសកម្មករក្នុងស្រុក ឬពីបរទេស។
ទីក្រុង Svobodny គឺជាកន្លែងដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌឺមៀរ ពូទីន (Vladimir Putin) បានរៀបចំកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២៣។ មិនយូរប៉ុន្មានក្រោយពីកិច្ចប្រជុំកាលណោះ កូរ៉េខាងជើងបានបញ្ជូនក្រុមកម្មករមានគ្នា៥០នាក់ទៅកាន់ប្រទេសរុស្ស៊ីឲ្យជួយសាងសង់អគារមួយចំនួននៅស្ថានីយអវកាស Vostochy Cosmodrome ដែលនៅក្បែរទីក្រុង Svobodny។
បើតាម Daily NK កម្មករសំណង់កូរ៉េខាងជើងនៅទីក្រុង Svobodny រកបានប្រហែល ១៥៧០ដុល្លារក្នុង១ខែ ស្រដៀងនឹងប្រាក់ឈ្នួលនៅក្នុងតំបន់ផ្សេងឯទៀតនៃប្រទេសរុស្ស៊ីផងដែរ។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការកាត់ថ្លៃចំណាយនេះនោះ ក្រុមកម្មករទទួលបានត្រឹមតែ ១៦០ដុល្លារប៉ុណ្ណោះក្នុង១ខែ។
ខណៈទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ីកាន់តែមានភាពប្រសើរឡើង ចំនួនកម្មករកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ តួយ៉ាងដូចជានៅព្រលានយន្តហោះ Vladivostok ត្រូវគេប្រទះឃើញមានក្រុមកម្មករជាជនជាតិកូរ៉េខាងជើងកំពុងធ្វើការនៅទីនោះចំនួន ៦០០នាក់ឯណោះ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?