Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ប្រកាសផ្ដល់​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ​១២៥លាន​$ដល់​អ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់កញ្ចប់​​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយក្រែន ​បន្ទាប់​ពី​មាន​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​អ៊ុយក្រែនលោក វ៉ុលឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) និង​ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ខែសីហានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរបញ្ចកោណ បានឲ្យដឹងថា កញ្ចប់ជំនួយចុងក្រោយបំផុតរបស់អាមេរិកដែលនឹងផ្ដល់ឲ្យអ៊ុយក្រែននឹងមានតម្លៃ ១២៥លានដុល្លារ ខណៈលោកបៃដិន បាន​លើក​ឡើង​ថា នឹងមានរួមបញ្ចូលអាវុធការពារដែនអាកាស គ្រាប់រំសេវ និងមីស៊ីលប្រឆាំងរថពាសដែក។ ជាមួយគ្នានោះ លោកបៃ​ដិន បាននិយាយថា «រុស្ស៊ីនឹងមិនឈ្នះក្នុងជម្លោះនេះនោះទេ ប៉ុន្តែអ៊ុយក្រែននឹងឈ្នះ ហើយសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តរបស់យើង និងដៃគូរបស់យើងនឹងបន្តឈរជាមួយអ៊ុយក្រែនគ្រប់ជំហានទាំងអស់» ។

សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធារាប់សិបពាន់លានដុល្លារដល់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពានពេញលេញលើទឹកដីរបស់​អ៊ុយក្រែន​ក្នុងខែកុម្ភៈឆ្នាំ ២០២២។ ក្នុង​រយៈពេល​ជាង​២ឆ្នាំ ចាប់តាំងពីពេលនោះមក កងកម្លាំងអ៊ុយក្រែនបានតស៊ូបណ្តេញកងកម្លាំងរុស្ស៊ី ខណៈដែលពួកគេធ្វើការក្រោមការខ្វះខាតនៃការផ្គត់ផ្គង់សំខាន់ៗ ដោយមិនមានការបញ្ចប់ជម្លោះនៅក្នុងការមើលឃើញ។

(រូបភាព៖ AP)

ជំនួយចុងក្រោយបំផុតក៏កើតមានឡើង នៅពេលដែលកងកម្លាំងអ៊ុយក្រែនបន្តធ្វើសង្គ្រាម​​ក្នុង​សមរភូមិលើ​ទឹកដី​រុស្ស៊ី ជាងពីរសប្តាហ៍ បន្ទាប់ពីការបើកការវាយឆ្មក់ឆ្លងព្រំដែនដ៏ក្លាហានមួយចូលទៅក្នុងខេត្ត Kursk របស់រុស្ស៊ី ខណៈវត្តមានរបស់ទាហានអ៊ុយក្រែននៅក្នុងទឹកដីរុស្ស៊ីបានក្លាយទៅជាភាពអាម៉ាស់មួយសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដែលបានព្រមានបច្ចឹម​ប្រទេស ដូចជា សហរដ្ឋអាមេរិក ចំពោះការគាំទ្រការវាយប្រហាររបស់អ៊ុយក្រែនតាមរយៈការផ្តល់អាវុធចម្ងាយឆ្ងាយ។

ខណៈពេលដែលអ្នកវិភាគមួយចំនួនបានសម្តែងការព្រួយបារម្ភថា ការវាយប្រហាររបស់អ៊ុយក្រែនលើដីរុស្ស៊ីអាចបង្កើនលទ្ធភាពនៃការកើនឡើងនៃជម្លោះនោះ សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនមិនយល់ស្របជាមួយអ៊ុយក្រែនលើប្រតិបត្តិការបែបនេះទេ ប៉ុន្តែជំនួសមកវិញនូវអាវុធដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

លើសពីនេះកាលពីថ្ងៃសុក្រ ក្រសួងរតនាគារនិងពាណិជ្ជកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយលទ្ធភាពរបស់រុស្ស៊ីក្នុងសង្គ្រាម។ ផ្ទុយទៅវិញក្រុមអ្នករិះគន់បាននិយាយថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងប្រទេសរុស្ស៊ីកាន់តែលំបាក និងមិនបញ្ឈប់រដ្ឋាភិបាលពីការធ្វើសង្រ្គាមនៅអ៊ុយក្រែនឡើយ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ជីវិតកម្សាន្ដ៥ នាទីutes មុន

លេចវត្តមានតារាភាពយន្តជើងចាស់ ទូច វលក្ខណ៍ មកស្រុកខ្មែរ ក្រោយបាត់មុខពីសិល្ប:យូរឆ្នាំ

សន្តិសុខសង្គម១៤ នាទីutes មុន

ឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ ក្រោយដឹកនារីម្នាក់ចេញពីផ្ទះទៅចូលរួមខួបកំណើតមិត្តភ័ក្ដិ ដោយមិនប្រាប់សាច់ញាតិ

ជីវិតកម្សាន្ដ២០ នាទីutes មុន

អ្នកដឹកនាំរឿង «Squid Game» ប្រាប់ហេតុផលជ្រើសតួពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទមកសម្ដែង

ព័ត៌មានជាតិ២២ នាទីutes មុន

អង្គុយជុំគ្នាអាំងភ្លើងបំបាត់រងានាពេលព្រឹក នៅតែជាទម្លាប់មួយរបស់ជនជាតិដើមភាគតិចមួយចំនួននៅក្នុងខេត្តរតនគិរី

Sokha Hotels

ព័ត៌មានពេញនិយម