Connect with us

ព័ត៌មានអន្ដរជាតិ

ពន្លឺនៃដំណើរការ​ចរចាសន្តិភាព​ ​អ៊ុយក្រែន-រុស្ស៊ី​ លេចឡើង​​​​ អំឡុង​ទស្សនកិច្ច​របស់​ម៉ូឌី​

បានផុស

នៅ

ការរំពឹង​ទុក​ដ៏​ទូលំទូលាយ​សម្រាប់​​​​ដំណើរ​ការ​ចរចា​សន្តិភាព​រវាង​រុស្ស៊ី​និងអ៊ុយក្រែន​នៅ​ពេល​វត្តមាន​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ក្នុង​ប្រទេសអ៊ុយក្រែន​ជា​លើក​ដំបូង គឺ​ពិតដូច​ការ​វិភាគ​​​របស់​អ្នក​ជំនាញ​ការទូត​និង​កិច្ចការ​អន្តរជាតិ​បាន​លើក​ឡើង​នៅ​មុន​​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​នេះ​មកដល់។

​​ទោះបី​មិនបង្ហាញ​​​​ច្បាស់​លាស់​ក្នុង​​របៀបវារៈ​​នៃ​ដំណើរ​ទស្សនកិច្ច វា​ក៏​មិន​មាន​ភាពចៃដន្យ​ណាមួយ​កើត​ឡើង​ដែរ​ សម្រាប់​ដំណើរទស្សនកិច្ច​​​លើក​ដំបូង​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារ៉េនដ្រាន ម៉ូឌី ដែល​ត្រូវ​គេ​ដឹង​ថា មាន​បំណង​ពន្លត់​ភ្នក់​ភ្លើង​សង្គ្រាម​​​ដែល​បាន​អូសបន្លាយ​​អស់​រយៈពេល​៣០ខែ​គត់​នៅថ្ងៃនេះ (២៤កុម្ភៈ​២០២២-២៤សីហា​​២០២៤)។​

លោក ម៉ូឌី កៀកស្មា​​លោក Zelensky មើល​រូបភាព​កុមារ​ត្រូវសម្លាប់​ដោយការវាយប្រហារ​របស់រុស្ស៊ី​។ Modi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​​ជំនួប​​ជាមួយ​ប្រធានាធិបតី​​អ៊ុយក្រែន នាយករដ្ឋមន្ត្រីឥណ្ឌា បាន​បង្ហោះ​សារ​​នៅ​លើបណ្តាញ​សង្គមហ្វេសប៊ុក​​​ Narendra Modi ផ្លូវការ ​​របស់ខ្លួន ដោយ​បាន​លើក​ឡើង​​ពីជំនួប​ពិភាក្សា​​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​បាន​​គ្រោងទុក ហើយ​លើសពី​នេះ​គឺការ​​ជជែក​អំពី​​ដំណើរការ​ចរចាសន្តិភាពជាមួយ​​ភាគីរុស្ស៊ី។​

​លោក ម៉ូឌី បានសរសេរសារដែលមានខ្លឹមសារ​ដើមថា៖«ប្រធានាធិបតី​ Volodymyr Zelensky និងខ្ញុំមានការពិភាក្សាប្រកបដោយប្រសិទ្ធភាពក្នុងទីក្រុងកៀវថ្ងៃនេះ[សុក្រ]។ ឥណ្ឌា​ចង់​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អ៊ុយក្រែន។ យើងបានពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម បច្ចេកវិទ្យា វេជ្ជសាស្រ្ត​ និងវិស័យផ្សេងៗទៀត។ យើង​ក៏​បាន​យល់ព្រម​ផងដែរ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​វប្បធម៌​បន្ថែមទៀត។

លោក​ម៉ូឌី ពិភាក្សា​ជាមួយ លោក Zelensky។ Modi

សារដែល​សង្កត់​ធ្ងន់​លើ​ការ​ចរចា​សន្តិភា​ព លោក​​ម៉ូឌី សរសេរថា៖«យើង​ក៏​មាន​ការ​ពិភាក្សា​អំពី​ជម្លោះ​ដែល​កំពុង​កើត​ឡើង​។ វាមានសារៈសំខាន់បំផុតដែលសន្តិភាពត្រូវបានរក្សា។ ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះគឺល្អបំផុតសម្រាប់មនុស្សជាតិ»។

ការ​ធ្វើដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅពេលនេះ គឺ​កើតឡើង​​ក្នុងរយៈពេល​ជាង​មួយខែបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា បានធ្វើដំណើរ​ទស្សនកិច្ច​ដ៏ចម្រូងចម្រាសមួយទៅកាន់ទីក្រុងមូស្គូ កាល​ពីសប្តាហ៍ទី​២​នៃ​ខែកក្កដា​។

ក្នុងដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុងមូស្គូ​នាពេល​នោះ លោក Zelensky បានរិះគន់ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី​ ទៅកាន់ទីក្រុងមូស្គូកាលពីថ្ងៃទី៨ខែកក្កដា ដែលបង្កើតរូបភាពរបស់មេដឹកនាំឥណ្ឌាបាន​ឱប​គ្នា​យ៉ាងកក់ក្តៅជាមួយ​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែល​កើត​ឡើង​ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារដោយកាំជ្រួច​របស់​ភាគី​រុស្ស៊ីទៅលើមន្ទីរពេទ្យកុមារក្នុងទីក្រុង​កៀវ ដោយបានសម្លាប់មនុស្សរាប់សិបនាក់។

ប៉ុន្តែ​ ជំនួប​នៅ​ថ្ងៃសុក្រ លោក Zelensky និងមន្ត្រីឥណ្ឌាបានបញ្ចេញសម្លេងផ្សះផ្សា ខណៈដែលលោកម៉ូឌី​បានបង្ហាញខ្លួនគាត់ក្នុងការធ្វើដំណើរលើកដំបូងទៅកាន់ប្រទេសអ៊ុយក្រែនក្នុងនាមជាអ្នកបង្កើតសន្តិភាពអព្យាក្រឹត និងជាមេដឹកនាំដែលមានឥទ្ធិពល​​ក្នុង​កម្រិត​​អន្តរជាតិ។

យោង​តាមការ​ដកស្រង់​របស់​សារព័ត៌មាន​ The Washington Post នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី បាននិយាយថា៖«ខ្ញុំចង់ធានាដល់អ្នក[Zelensky]ថា ឥណ្ឌាត្រៀមខ្លួនរួចរាល់​ហើយ​ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងណាមួយឆ្ពោះទៅរកសន្តិភាព។ ខ្ញុំចង់ឱ្យយើងទាំងអស់គ្នាមើល​ឃើញពន្លឺនៃសន្តិភាព​កាន់តែឆាប់​បំផុត​»។

លោក ម៉ូឌី បានកត់សម្គាល់ថា គាត់និង​លោក Zelensky បានគោរពបូជា​ដល់កុមារដែលត្រូវបានសម្លាប់ក្នុងជម្លោះដោយយោងទៅលើការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីដែលស្របពេលជាមួយនឹងដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូរបស់គាត់។ លោក ម៉ូឌី បាន​និយាយ​ថា៖«បេះដូង​ខ្ញុំ​​នៅ​តែ​ដក់​ជាប់​យ៉ាងជ្រាលជ្រៅ​ បន្ទាប់​ពី​ខ្ញុំ​បាន​ឃើញ​កន្លែង​ដែល​កុមារ​ត្រូវ​គេ​ធ្វើ​ឃាត»។

ជាការឆ្លើយតប លោក Zelensky បានសាទរចំពោះកិច្ចប្រជុំនេះថាជា «ប្រវត្តិសាស្ត្រ» ហើយបានហៅដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី​ ថា «ជាសញ្ញានៃមិត្តភាពពិត​ប្រាកដ»។ នៅលើ​បណ្តាញ​សង្គម​​ X លោក Zelensky បានកត់សម្គាល់ថាគាត់និងម៉ូឌី​ បាន«គោរពដល់ការចងចាំរបស់កុមារដែលជីវិតរបស់ពួកគេត្រូវបានចាប់យកដោយការឈ្លានពានរបស់រុស្ស៊ី»។

ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ ២០២២ មន្ត្រីអ៊ុយក្រែនបានជំរុញឱ្យឥណ្ឌាថ្កោលទោសការឈ្លានពាន​របស់​រុស្ស៊ីលើអ៊ុយក្រែន និងប្រកាន់ជំហររឹងមាំជាងមុនប្រឆាំងនឹងរុស្ស៊ី ដែលជាដៃគូដ៏យូរលង់របស់ឥណ្ឌា ប៉ុន្តែ​ឥណ្ឌា​​មិន​ដែល​អើពើ​​ចំពោះ​ការ​អំពាវនាវនេះ ដ៏​ដូចជាបច្ចឹមប្រទេស ប៉ុន្តែ​ឥណ្ឌា​បាន​ផ្តល់​ជំនួយមនុស្សធម៌​ទៅ​កាន់​អ៊ុយក្រែ​ន​៕

លោក ម៉ូឌី ឱប​លោក ពូទីន ពេលទស្សនកិច្ច​នៅ​រុស្ស៊ី​ដើម​ខែ​កក្កដា។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម