ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ថ្កោលទោសគម្រោងយុទ្ធសាស្ត្រនុយក្លេអ៊ែរអាមេរិក
កូរ៉េខាងជើង កាលពីថ្ងៃទី២៤ ខែសីហា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសលើផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរដែលបានកែប្រែនិងអនុម័តដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅក្នុងឆ្នាំ២០២៤នេះ។

ក្រសួងការបរទេសកូរ៉េខាងជើង បានប្រកាសថា៖ «កូរ៉េខាងជើងនឹងពង្រឹងកម្លាំងយុទ្ធសាស្ត្ររបស់ខ្លួនតាមគ្រប់មធ្យោបាយ ដើម្បីគ្រប់គ្រង និងលុបបំបាត់រាល់បញ្ហាប្រឈមផ្នែកសន្តិសុខ ដែលអាចបណ្តាលមកពីការកែសម្រួលឥរិយាបថនុយក្លេអ៊ែរដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក និងប្រឆាំងដាច់ខាតនូវការគំរាមកំហែងនុយក្លេអ៊ែរគ្រប់ប្រភេទ។ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋអធិបតេយ្យផ្សេងទៀតសម្រាប់ការពង្រឹងសមត្ថភាពការពាររបស់ពួកគេ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរដែលចេះតែកើនឡើងពីសហរដ្ឋអាមេរិក មិនអាចជាលេសសម្រាប់ការបង្កើតអាវុធនុយក្លេអ៊ែររបស់ខ្លួនសម្រាប់ការឈ្លានពាន និងការបង្កហេតុនៃស្ថានការណ៍នុយក្លេអ៊ែរនោះទេ»។
ក្រសួងកូរ៉េខាងជើង បានបន្ថែមទៀតថា៖ «មិនថាសហរដ្ឋអាមេរិកអាចនិយាយបំផ្លើសការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសផ្សេងៗយ៉ាងណាក៏ដោយ កូរ៉េខាងជើងនឹងជំរុញការកសាងកម្លាំងនុយក្លេអ៊ែរឲ្យបានគ្រប់គ្រាន់ និងអាចទុកចិត្តបានដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសយ៉ាងរឹងមាំតាមកាលកំណត់ជាក់លាក់របស់ខ្លួន»។
សេតវិមាន បានប្រកាសកាលពីថ្ងៃទី២០ខែសីហាថា ផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរដែលខ្លួនធ្វើ មិនមែនជាការឆ្លើយតបទៅនឹងប្រទេសតែមួយ ឬជាការគំរាមកំហែងនោះឡើយ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកាសែត New York Times បានរាយការណ៍ថា អាមេរិកបានតម្រង់ទិសយុទ្ធសាស្រ្តទប់ស្កាត់ឡើងវិញ ដោយផ្តោតសំខាន់លើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិនជាលើកដំបូង។
ក្រសួងការបរទេសចិន បានប្រាប់កាលពីថ្ងៃទី២១ខែសីហាថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នេះ ដែលបាននិយាយថា ផែនការរបស់សហរដ្ឋអាមេរិកសម្រាប់បញ្ហាប្រឈមនុយក្លេអ៊ែរ បានសំដៅចំៗមកលើប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?