Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកទោសបះបោរក្នុងពន្ធនាគាររុស្ស៊ីសម្លាប់មន្ត្រី​គុក​៤នាក់

បានផុស

នៅ

បុគ្គលិកពន្ធនាគាររុស្ស៊ីចំនួន៤នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនិងសម្លាប់ បន្ទាប់ពីអ្នកទោសជាច្រើននាក់បានបះបោរនៅក្នុងពន្ធនាគារដាច់ស្រយាលមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ខែសីហានេះ។

រូបភាព៖ Rosgvardia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងពិសេសបានវាយលុកទីតាំងគុក IK-19 Surovikino នៅតំបន់ Volgograd ភាគនិរតី បន្ទាប់ពីអ្នកទោសកាន់កាំបិត ដែលត្រូវបានកំណត់អត្តសញ្ញាណជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) និងបានអះអាងពី​ការ​កាន់កាប់គុកនេះ។ អាជ្ញាធរ បាននិយាយថា ប្រតិបត្តិការរបស់កងកម្លាំងពិសេសបានរំដោះ​ចំណាប់ខ្មាំងមួយចំនួន និងឆ្លើយតបទៅលើអ្នកវាយប្រហារទាំងអស់ ប៉ុន្តែក្រោយមកបានបញ្ជាក់ថា បុគ្គលិកពន្ធនាគារ៤នាក់ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​បះបោរ។

ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរុស្ស៊ី (FSIN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានចាប់ផ្តើមក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មការវិន័យ ដោយអ្នក​វាយប្រហារ​បាន​កាប់​អ្នក​យាម​គុក និងបង្ក​របួស​បុគ្គលិក​ពន្ធនាគារ​ជា​ច្រើន​នាក់​​ទៀត​។

FSIN បាននិយាយថា បុគ្គលិកពន្ធនាគារចំនួនប្រាំបីនាក់ និងទណ្ឌិត៤នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ខណៈរបាយការណ៍មួយចំនួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានឲ្យដឹងថា នាយកនិងនាយករងនៃពន្ធនាគារស្ថិតក្នុងចំណោមអ្នកដែល​ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ ទោះយ៉ាងណា FSIN បានបដិសេធថា អ្នកវាយប្រហារមិនបានគ្រប់គ្រងគុកទាំងមូលទេ ដោយឧក្រិដ្ឋជនបានចាប់ចំណាប់ខ្មាំង ហើយបានកាន់កាប់បន្ទប់តែមួយប៉ុណ្ណោះ ។

(រូបភាព៖ baza)

យោងតាមប្រភពដែលបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា មាន «ការសង្ស័យថាការចាប់ចំណាប់ខ្មាំងត្រូវបានរៀបចំទុកមុន ហើយត្រូវបានគ្រោងទុកយ៉ាងល្អ»។ ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដាក់ឈ្មោះអ្នកវាយប្រហារថា Ramzidin Toshev អាយុ២៨ឆ្នាំ Rustamchon Navruzi អាយុ២៣ឆ្នាំ Nazirchon Toshov អាយុ ២៨ឆ្នាំ និង Temur Khusinov អាយុ ២៩ឆ្នាំ ដែលទាំងអស់សុទ្ធតែមានដើមកំណើតនៅ Uzbekistan និង Tajikistan ។

គួរបញ្ចាក់ថា ការចាប់ចំណាប់ខ្មាំងនៅ Volgograd គឺជាឧបទ្ទវហេតុលើកទីពីរក្នុងរដូវក្តៅនេះ បន្ទាប់ពីអ្នកទោសចំនួន ៦នាក់ដែលបានសន្យាភក្តីភាពជាមួយក្រុមរដ្ឋអ៊ីស្លាមបានចាប់ឆ្មាំគុកពីរនាក់ក្នុងតំបន់ Rostov ធ្វើជាចំណាប់ខ្មាំង។ ទោះយ៉ាងណាIK-19 Surovikino គឺគុកដែលមានសុវត្ថិភាពខ្ពស់ដែលមានអ្នកទោសប្រហែល ១២០០នាក់៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម