ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ចេញច្បាប់ហាមស្រីៗនិយាយឮ និងសម្លឹងមើលមនុស្សប្រុស ដែលមិនជាប់សាច់ឈាម
តាមការចុះផ្សាយរបស់ ABC News កាលពីថ្ងៃសុក្រទី២៣ខែសីហាឆ្នាំ២០២៤, ក្រុមតាលីបង់ដែលកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថាន បានអនុម័តច្បាប់ថ្មីមួយទៀត ដែលហាមស្រ្តីនិយាយឮៗនៅតាមទីសាធារណៈ ឬសូម្បីសម្លឹងមើលមុខមនុស្សប្រុសដែលមិនជាប់សាច់ឈាមហ្នឹងគ្នា។

ច្បាប់ដ៏តឹងតែងនេះត្រូវបានអនុម័តកាលពីពាក់កណ្តាលសប្តាហ៍ដោយមេដឹកនាំកំពូល Hibatullah Akhundzada ជាមួយគោលបំណងលើកកម្ពស់តម្លៃគុណធម៌ ហើយប្រសិនបើអ្នកណាមិនគោរព ច្បាស់ជាត្រូវចាប់ខ្លួននិងដាក់ទោសទណ្ឌថែមទៀត។
ក្រៅពីច្បាប់គុណធម៌ ក្រុមតាលីបង់ ក៏បានបោះពុម្ភសៀវភៅក្បួនច្បាប់កម្រាស់១១៤ទំព័រដែលនិយាយអំពីទិដ្ឋភាពនៃជីវិតរស់នៅប្រចាំថ្ងៃផងដែរ ដោយដាក់កំហិតឲ្យស្រីៗត្រូវអនុវត្តតាមការណែនាំ។

ច្បាប់នេះចែងថា វាជាកាតព្វកិច្ចសម្រាប់ស្ត្រីទាំងអស់ ដែលត្រូវបិទបាំងរាងកាយរបស់ពួកគេនៅតាមទីសាធារណៈ ហើយការបិទមុខចាំបាច់បំផុតដើម្បីចៀសវាង ត្រូវគេល្បួង។ សម្លៀកបំពាក់មិនត្រូវស្តើង តឹង ឬខ្លីទេ។
មិនត្រឹមប៉ុណ្ណឹង សំឡេងរបស់ស្ត្រី ត្រូវចាត់ទុកថាមានភាពស្និទ្ធស្នាលនិងទាក់ទាញ ដូច្នេះពួកគេមិនគួរច្រៀង សូត្រកំណាព្យ ឬអានឮៗនៅទីសាធារណៈឡើយ។ ស្ត្រីក៏មិនត្រូវសម្លឹងមើលបុរសដែលគ្មានជាប់សាច់ឈាមដែរ។

លើសពីនេះ ច្បាប់នេះថែមទាំងហាមប្រាមការចាក់តន្ត្រី ស្ត្រីធ្វើដំណើរតែម្នាក់ឯង និងការចូលរួមសកម្មភាពសង្គមជាមួយមនុស្សប្រុសដែលជាប់ទាក់ទងគ្នាទៀតផង។
សូមជម្រាបថា ក្រុមតាលីបង់ បានឡើងកាន់អំណាចជាថ្មីក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅឆ្នាំ២០២១ បន្ទាប់ពីសហរដ្ឋអាមេរិក ដកទ័ពយ៉ាងវឹកវរ។ លុះក្រោយមក ក្រុមឥស្លាមនិយមប្រកាន់តឹងមួយនេះ បានចេញច្បាប់រឹតត្បិតជាបន្តបន្ទាប់ ដែលគាបសង្កត់ខ្លាំងលើមនុស្សស្រី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ UNESCO៖ ក្រុមតាលីបង់ហាមក្មេងស្រី ១,៤លាននាក់មិនឲ្យទៅសាលារៀន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?