Connect with us

ព័ត៌មានអន្ដរជាតិ

រលកទី២ នៃ​កូវីដ ១៩ ជំរុញឲ្យ​ប្រជាជាតិធំៗនៅអឺរ៉ុប ប្រកាសអាសន្ន​ជាថ្មី

បានផុស

នៅ

ស្របពេល​ពិភពលោក​កំពុង​តាមដាន​ស្ថានការណ៍​បោះឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក ចក្រ​ភព​អង់គ្លេសឯណេះវិញ នៅ​ថ្ងៃព្រហស្បត្តិ៍នេះ បាន​សម្រេច​បិទ​ប្រទេស​ជាថ្មី ដូច​គ្នាទៅ​នឹង​បណ្តា​ប្រជាជាតិ​ផ្សេងទៀត​នៅ​អឺរ៉ុប ដោយ​សារ​ការរាតត្បាត​ជំងឺកូវីដ ១៩ រលកទី២ កាន់​តែ​កើន​ខ្លាំង និង​មាន​ករណី​ស្លាប់​យ៉ាង​ច្រើន​ទូទាំង​ទ្វីប​អឺរ៉ុប​តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រឹត​បន្តឹង​បិទ​ប្រទេស​របស់​អង់គ្លេស ធ្វើ​ក្រោយ​ប្រជាជាតិ​ធំៗផ្សេងទៀត រាប់ទាំង​បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី កាល​ពី​ចុងសប្តាហ៍មុន បាន​ប្រកាស​ជាតំបន់ក្រហម (តំបន់គ្រោះ​ថ្នាក់​នៃ​ជំងឺកូវីដ ១៩) ខណៈ​ចាប់​ពី​យប់​រំលងអធ្រាត​ថ្ងៃ​ព្រហស្បត្តិ៍នេះ គ្រប់ភោជនីយដ្ឋាន បារ និង​អាជីវកម្ម​មិន​ចាំ​បាច់ ទូទាំងចក្រភពអង់គ្លេស ត្រូវ​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃ ២ ធ្នូ ឆ្នាំ២០២០។

ថ្លែង​ក្នុង​អង្គ​ប្រជុំ​សភា លោកនាយករដ្ឋមន្ត្រី Boris Johnson បាននិយាយថា លោក​កំពុង​តទល់​ជាមួយ​ទិន្និន័យ​របស់សេវាសុខភាព​ជាតិ​អង់គ្លេស NHS ដែលទំនង​ខុស​ពី​តួលេខពិត​នៃ​កើន​ឡើង​អត្រា​ឆ្លង​កូវីដ ១៩។ លោក​ថា រលក​ទី២ អាច​កាន់​តែខ្លាំង ពិសេស​អំឡុង​និទាឃរដូវ ដោយ​ចំនួន​អ្នក​ជំងឺកូវីដ ១៩ កំពុង​កើន​ខ្លាំង​តាម​បណ្តា​មន្ទីរពេទ្យ​ធំៗ​ជាច្រើន គឺ​ខ្ពស់​ជា​អត្រា​អ្នកជំងឺ​កាល​ពី​រលក​ទី១ ទៅទៀត។

កាលពី​ថ្ងៃ​ពុធ អង់គ្លេសរកឃើញ​អ្នក​ឆ្លង​ថ្មី ២៥ ១៧៧នាក់ ស្លាប់ ៤៩២នាក់ ខណៈ​កំណើន​អ្នក​ចូល​ព្យាបាលក​មាន ១២ ៣២០នាក់។

ជាមួយ​គ្នា​នេះ តួលេខ​ឆ្លង​ថ្មី​ទូទាំង​តំបន់អឺរ៉ុប កើន​ដល់ ២២% ខណៈ​តួលេខ​ស្លាប់ កើន ៤៣% ត្រឹម​រយៈ​ពេល ៧ថ្ងៃចុងក្រោយ។ នេះ​បើ​យោង​តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក៕

ប្រែសម្រួល៖ សុភា
ប្រភព៖ CNN

អត្ថបទក្តៅ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៤ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម