Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមមួយសប្តាហ៍ ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងជើងប្រទេសថៃ បណ្តាលឲ្យមនុស្សស្លាប់២២នាក់

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី២៥ខែសីហាឆ្នាំ២០២៤ ស្ថានភាពទឹកជំនន់នៅខេត្តចំនួន២២ នាភាគខាងជើងប្រទេសថៃ គឺនៅតែធ្ងន់ធ្ងរ ខណៈគិតត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ មានមនុស្សស្លាប់រហូតដល់ទៅ២២នាក់ និងប៉ះពាល់ដល់ ៣០ ៨០៧គ្រួសារ។

(រូបថត៖ នាយកដ្ឋានទំនាក់ទំនងសាធារណៈ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរបានចេញការព្រមានឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់គ្រោះមហន្តរាយនិងដោះស្រាយករណីចាំបាច់ណាមួយ។

ត្រឹមមួយសប្តាហ៍ គិតពីថ្ងៃទី១៦ដល់ថ្ងៃទី២២ខែសីហា, ទឹកជំនន់នៅខេត្តភាគខាងជើង​ បានបណ្តាលឲ្យមនុស្សចំនួន២២នាក់បាត់បង់ជីវិត ដោយក្នុងនោះ គ្រាន់តែ ភូកេត មានមនុស្សស្លាប់ដល់ទៅ១៣នាក់ឯណោះ។

ដោយឡែក អភិបាលរងក្រុងបាងកក លោក Wissanu Sapsompol ក៏បញ្ជាក់ដែរថា សាលាក្រុងកំពុងពិនិត្យកម្រិតទឹកនៅតាមដងទន្លេ Chao Phraya យ៉ាងដិតដល់ជាទីបំផុតនិងចែករំលែកទិន្នន័យជាមួយនាយកដ្ឋានធារាសាស្ត្រ មជ្ឈមណ្ឌលរដ្ឋបាលទឹកជាតិ និង ការិយាល័យធនធានទឹកជាតិ។

(រូបថត៖ Nation)

លោក Surasee Kittimonthon អគ្គលេខាធិការ ONWR កាលពីថ្ងៃអាទិត្យ បាននិយាយថា កម្ពស់ទឹកក្នុងទន្លេមេគង្គនៅតែបន្តកើនឡើង និងប៉ះពាល់ដល់តំបន់វាលទំនាបនៅភាគខាងជើង។

ទន្ទឹមនោះ លោកនិយាយថា ONWR បានផ្ញើសេចក្តីជូនដំណឹងបន្ទាន់មួយទៅកាន់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) រួចហើយ ដោយស្នើសុំឲ្យបង្កើនការឃ្លាំមើលស្ថានភាពទឹកជំនន់ក្នុងខេត្តចំនួន៨គឺ Chiang Rai, Loei, Nong Khai, Bueng Kan, Nakhon Phanom, Mukdahan, Amnat Charoen និង Ubon Ratchathani។

លិខិត​នោះ​ក៏​ជំរុញ​ឲ្យ​ក្រុមមន្ត្រី​ រាយការណ៍​ពី​ស្ថានភាព​ទឹកជំនន់ដល់​ប្រទេស​ជាសមាជិក​រួម​មាន​កម្ពុជា ឡាវ និង​វៀតណាមផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គីម ជុងអ៊ុន ប្តេជ្ញានាំជនរងគ្រោះដោយទឹកជំនន់ជាង ១៥ ០០០នាក់ ទៅទីក្រុងព្យុងយ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម