ព័ត៌មានអន្ដរជាតិ
ជំងឺ mpox ពូជកាចសាហាវ កំពុងធ្វើឲ្យពិភពលោក ព្រួយបារម្ភខ្លាំង
បច្ចុប្បន្ននេះ ជំងឺ mpox ពូជគ្រោះថ្នាក់ Clade 1b កំពុងជាក្តីបារម្ភខ្លាំងបំផុតនៅក្នុងសហគមន៍វេជ្ជសាស្ត្រពិភពលោក ខណៈដែលមេរោគពូជថ្មីដ៏កាចសាហាវនេះ បានធ្លាយចេញពីតំបន់អាហ្វ្រិក ឆ្លងរាលដាលដល់ប្រទេសស៊ុយអែតនិងថៃហើយ។
មេរោគដែលមានឈ្មោះដើមថា Monkeypox គឺជាជំងឺរាតត្បាតនៅទ្វីបអាហ្រ្វិក ហើយមួយរយៈចុងក្រោយ ពូជថ្មីរបស់វាគឺ Clade 1b ត្រូវបានគេដឹងថា កាចសាហាវជាងពូជដើម Clade 2 ទៅទៀត។ Clade 1B បានផ្ទុះឡើងដំបូងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយឆ្លងរាលដាលក្នុងទ្វីបអាហ្វ្រិកបណ្តាលឲ្យមានមនុស្សស្លាប់រាប់សិបនាក់រួចទៅហើយ។
ដោយសារតែភាពកាចសាហាវនិងឆ្លងរាលដាលយ៉ាងងាយបែបនេះ ទើបអង្គការសុខភាពពិភពលោក (WHO) សម្រេចប្រកាសកាលពីថ្ងៃទី១៤ខែសីហាថា mpox គឺជាភាពអាសន្នសុខភាពពិភពលោក និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Auckland វេជ្ជបណ្ឌិត Helen Petousis-Harris បានប្រាប់ កម្មវិធី The Front Page ថា mpox គឺជាគ្រួសារមេរោគ Orthpox ហើយស្រដៀងទៅនឹងជំងឺអុតស្វាយដែរ។
យ៉ាងណា នាយក WHO ប្រចាំតំបន់អឺរ៉ុបនិយាយថា Mpox មិនមែនជា កូវីដថ្មីទេ ហើយហានិភ័យចំពោះប្រជាជនទូទៅនៅមានកម្រិតទាប ដូច្នេះកុំទាន់ស្លន់ស្លោ។
សម្រាប់រោគសញ្ញា, ជំងឺ mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង។
ចំពោះការព្យាបាលវិញ បច្ចប្បន្នមិនទាន់មានការព្យាបាលជាក់លាក់សម្រាប់ជំងឺ mpox ពូជ Clade 1b នេះទេ ប៉ុន្តែអ្នកជំងឺអាចទៅជួបគ្រូពេទ្យជំនាញដើម្បីពិភាក្សាបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ចង់នាំចូលនិងផលិតឧបករណ៍តេស្តរកជំងឺ mpox ឲ្យបានលឿន ខណៈបារម្ភខ្លាំង ពីការឆ្លងរាលដាល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ