ព័ត៌មានអន្ដរជាតិ
ទឹកជំនន់សម្លាប់មនុស្ស១៤នាក់នៅភាគខាងជើងឥណ្ឌូណេស៊ី
យ៉ាងហោចមនុស្ស១៤នាក់បានស្លាប់ ២នាក់រងរបួស និងមនុស្ស៨នាក់ទៀតបានបាត់ខ្លួននៅក្នុងខេត្ត Maluku ភាគខាងជើងនៃប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទឹកជំនន់យ៉ាងគំហុកបានវាយប្រហារខេត្តនេះបង្កផលប៉ះពាល់មនុស្សរាប់ពាន់នាក់។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី (BNPB) បានឲ្យដឹងថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃសៅរ៍មកបានបំផ្លាញផ្ទះចំនួន១០ខ្នងយ៉ាងធ្ងន់ធ្ងរ ខូចខាតធុនស្រាលរាប់សិប និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅក្នុងទីក្រុង Ternate ខណៈមានការព្យាករថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខថែមទៀត។ BNPB ក៏បានព្រមានអ្នកស្រុកឱ្យមានការប្រុងប្រយ័ត្នខ្ពស់និងធ្វើតាមការណែនាំរបស់អាជ្ញាធរលើបញ្ហាគ្រោះទឹកជំនន់ជាបន្តបន្ទាប់។

ជាមួយគ្នានេះ BNPB ក៏បានដាក់ពង្រាយក្រុមការងារដើម្បីជួយជម្លៀសជនរងគ្រោះ និងស្វែងរក ដើម្បីជម្លៀសជនរងគ្រោះដែលរងគ្រោះដោយការរអិលបាក់ដី និងកម្ទេចកំទីដែលហូរកាត់តាមរយៈទឹកជំនន់ដែលកំពុងបន្តវាយប្រហារ។
កាលពីខែឧសភា គ្រោះទឹកជំនន់និងបំណាក់ដីនៅខេត្តស៊ូម៉ាត្រាភាគខាងលិចឥណ្ឌូណេស៊ី បានសម្លាប់មនុស្សជាង៦០នាក់ ស្របពេលដែលពិភពលោកកំពុងជួបប្រទះនូវបញ្ហាការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរ។ មិនត្រឹមតែឥណ្ឌូនេស៊ី ប៉ុណ្ណោះទេ ប្រទេសផ្សេងៗទៀតដូចជាប្រទេសបង់ក្លាដែល ឥណ្ឌា ក៏កំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបណ្ដាលឲ្យជម្លៀសមនុស្សរាប់ម៉ឺននាក់៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត