Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky គាំទ្រ​ឥណ្ឌា​រៀបចំ​កិច្ច​ប្រជុំ​កំពូល​សន្តិភាព​លើក​ទី​២​របស់​អ៊ុយក្រែន

បានផុស

នៅ

លោក Volodymyr Zelensky បាននិយាយកាល​ពី​ថ្ងៃ​​ទី​២៥​ខែសីហាថា លោក​គាំទ្រ​ឲ្យ​ឥណ្ឌា​ក្លាយ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​សន្ដិភាព​​លើក​ទី​២​របស់​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Kyiv Independent នៅ​ថ្ងៃ​ចន្ទ​ទី​២៦​ខែ​សីហា។

លោក Volodymyr Zelensky និង​លោក Narendra Modi (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​អ៊ុយក្រែន បាន​​ឲ្យ​ដឹង​ថា ទីក្រុង​កៀវ​​កំពុង​ធ្វើការ​​បន្ត​ជាមួយអារ៉ាប៊ីសាអូឌីត កាតា តួកគី និងស្វីស សម្រាប់​គម្រោង​កិច្ចប្រជុំកំពូលសន្តិភាពលើកទី២។ លោក Zelensky បានបង្ហើបថា លោក​បានជូនដំណឹងដល់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi អំពីការគាំទ្រ​របស់​លោក​ចំពោះ​​​ប្រទេសឥណ្ឌាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​សន្តិភាព​​របស់​អ៊ុយក្រែន ខណៈ​ទីក្រុងកៀវ​កំពុងស្វែងរកម្ចាស់ផ្ទះក្នុងចំណោមបណ្តាប្រទេសនៅ​​តំបន់​សកលលោកខាងត្បូង (Global South)។

លោក Zelensky បាន​រៀបរាប់​​ថា៖ «យ៉ាង​ណា​ខ្ញុំចង់និយាយដោយត្រង់ៗ ហើយនេះមិនត្រឹមតែ​សំដៅ​ចំពោះប្រទេសឥណ្ឌា​តែ​មួយ​ប៉ុណ្ណោះទេ ប៉ុន្តែចំពោះរដ្ឋណាមួយដែលនឹងមានភាពវិជ្ជមានក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី២។ យើងនឹងមិនអាចរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅក្នុងប្រទេស​ណា​ដែលមិនទាន់បានចូលរួម​​ជា​សមាជិក​សន្តិភាពនោះទេ»។

ការ​លើក​ឡើង​របស់​មេ​ដឹក​នាំ​អ៊ុយក្រែន បាន​ធ្វើ​ឡើង​ក្រោយ​ពី​​ដំណើរ​ទស្សនកិច្ច​​ជា​លើក​ដំបូង​របស់​លោក Modi នៅ​ទីក្រុង​កៀវ​ កាលពី​ថ្ងៃ​ទី​២៣​ខែ​សីហា ក្រោយ​លោក​ជាប់​ឆ្នោត​ធ្វើ​ជា​នាយរដ្ឋមន្ត្រី​ម្ដង​ទៀត​នៅ​ឥណ្ឌា។ ទំនាក់ទំនង​ការទូត​រវាង​អ៊ុយក្រែន និង​ឥណ្ឌា បាន​បង្កើត​ឡើង​​ជាង​៣០​ឆ្នាំ​មក​ហើយ។

សូម​រំឭក​ថា កិច្ច​ប្រជុំ​កំពូល​សន្តិភាព​អ៊ុយក្រែន​លើក​មុន​​បាន​​រៀបចំ​​នៅ​ថ្ងៃ​ទី​១៥-១៦​ខែ​មិថុនា នៅ​ទីក្រុង Burgenstock នៃប្រទេសស្វីស ដើម្បី​ស្វែងរក​ដំណោះស្រាយដោយសន្តិវិធី​ចំពោះសង្គ្រាមដែលកំពុងបន្ត​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។ កិច្ច​ប្រជុំ​នេះ មាន​ការចូលរួម​ពី​គណៈប្រតិភូមកពីប្រទេសចំនួន​៩២ និងអង្គការពិភពលោកចំនួន៨​ ដោយ​ផ្ដោត​សំខាន់​លើ​ «រូបមន្តសន្តិភាព​១០​ចំណុច» របស់​លោក Zelensky៕

ដោយ៖ ឈាង

ចុចអាន៖ រូបមន្ត​សន្តិភាព​១០​ចំណុច​របស់​លោក ហ្សេលេនស្គី ដែល​ត្រៀម​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​នៅ​ស្វីស មាន​អ្វី​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម