ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ អាមេរិក កំពុងរៀបផែនការធ្វើបដិវត្តន៍ពណ៌នៅប្រទេស ហ្សកហ្ស៊ី
ភ្នាក់ងារចារកម្មបរទេសនៃសហព័ន្ធរុស្ស៊ីរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងរៀបចំបដិវត្តន៍ពណ៌ នៅហ្សកហ្ស៊ី ព្រោះមិនពេញចិត្តចំពោះស្ថានភាពក្នុងប្រទេសនេះ មុនការបោះឆ្នោតសភាថ្ងៃទី២៦ខែតុលាខាងមុខ។

ក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន TASS នៅថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០២៤, «បណ្តាអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងរដ្ឋាភិបាលហ្សកហ្ស៊ី កំពុងប្រមែប្រមូលគ្នា សង្កេតមើលដំណើរការបោះឆ្នោតដោយប្រុងប្រយ័ត្ន។ ក្រុមប្រឆាំងរដ្ឋាភិបាល គ្រោងបង្កើតព័ស្តុតាងអំពីការក្លែងបន្លំអំឡុងពេលបោះឆ្នោត ហើយមិនទទួលស្គាល់លទ្ធផលឆ្នោត និងទាមទារឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាល។ ក្រោយមក កងកម្លាំងនឹងត្រូវញុះញង់ឲ្យប្រើអំពើហិង្សា បង្ក្រាបបាតុកម្ម រួចសហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មផ្នែកនយោបាយនិងសេដ្ឋកិច្ច ប្រឆាំងរដ្ឋាភិបាលហ្សកហ្ស៊ី ក្រុមលេសប្រើប្រាស់កម្លាំងហួសហេតុប្រឆាំងប្រជាពលរដ្ឋ។
ស្របពេលជាមួយគ្នានោះដែរ ចារកម្មរុស្ស៊ីគិតទុកជាមុនថា គណបក្សកាន់អំណាច Georgian Dream ទំនងជាឈ្នះការបោះឆ្នោតថ្ងៃទី២៦ខែតុលា ហេតុដូច្នេះហើយទើបអាមេរិក មិនសប្បាយចិត្ត។ បើឈ្នះឆ្នោតមែន គណបក្សកាន់អំណាចនឹងរក្សាគោលជំហប្រឆាំងអាមេរិក ហើយបន្តនិន្នាការដែលទីក្រុងវ៉ាស៊ីនតោន មិនអាចទទួលយកបាន។

ពាក់ព័ន្ធការបោះឆ្នោតនេះដែរ នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze បានលើកឡើងថា ប្រជាពលរដ្ឋ ត្រូវតែជ្រើសរើសរវាងការវិលត្រឡប់ទៅកាន់ «អតីតកាលដ៏ខ្មៅងងឹត» និង «អនាគតដ៏ភ្លឺស្វាងរបស់អឺរ៉ុបនិងរបស់ប្រទេសនេះ»។
លើសពីនេះលោកក៏បញ្ជាក់ដែរ នេះគឺជាការបោះឆ្នោតប្រជាមតិ ដែលប្រជាជនហ្សកហ្ស៊ីត្រូវជ្រើសរើសរវាងសង្រ្គាមនិងសន្តិភាព, ការគ្រប់គ្រងដោយមនុស្សអាយ៉ងគេនិងអធិបតេយ្យហ្សកហ្ស៊ីតាមបែបប្រជាធិបតេយ្យ និងការឃោសនាប្រមាថនិងគោលការណ៍សីលធម៌៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បទល្មើសឧបឃាត៖ អ្នកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល អាចជាប់ពន្ធនាគារ១៥ឆ្នាំ ដល់៣០ឆ្នាំ ឬ មួយជីវិត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ