Connect with us

ព័ត៌មានអន្ដរជាតិ

នាវា​ចម្បាំង​ម៉ាឡេស៊ី លិច​​ចូល​សមុទ្រ សង្ស័យ​បណ្ដាល​មកពី​ប៉ះ​ទង្គិច​នឹង​អ្វី​ម្យ៉ាង​នៅ​ក្រោម​ទឹក

បានផុស

នៅ

នាវា​ចម្បាំង​​ល្បឿន​លឿនដែលជាកម្មសិទ្ធិរបស់​កងទ័ពជើងទឹក​ម៉ាឡេស៊ី បានលិចនៅឆ្នេរសមុទ្រ​​នៃ​រដ្ឋ Johor កាលពីចុងសប្តាហ៍ បន្ទាប់ពីមានការសង្ស័យថាបាន​បើក​បុកជាមួយវត្ថុ​ម្យ៉ាង​នៅក្រោមទឹក។

(រូបភាព៖ NavyLookout)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវា​ចម្បាំង KD Pendekar បានជួបប្រទះ​នឹង​បញ្ហា​ជន់​លិច​​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែការ​ធ្លាយ​ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងបន្ទប់ម៉ាស៊ីន​​នៃ​នាវា​ចម្បាំង កាល​ពី​ថ្ងៃ​ទី​២៥​ខែ​សីហា។ កងទ័ពជើងទឹក​ម៉ាឡេស៊ី បាននិយាយថា ទោះបីជាមានកិច្ច​ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់នាវិកក្នុងការគ្រប់គ្រង និងរក្សាលំនឹងក៏ដោយ នាវា​​នៅ​​តែ​ត្រូវបានលិច​ទាំងស្រុងនៅម៉ោង​៣​និង​៥៤​នាទី​រសៀល​ថ្ងៃ​អាទិត្យ។

កងទ័ពជើងទឹក បានរៀបរាប់​ថា «កិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះនាវា​កំពុងដំណើរការនៅឡើយ» ដោយបន្ថែមថាវាបានលិច​នៅ​ចម្ងាយ​ប្រហែល ៣,៧៤​គីឡូម៉ែត្រ​​ពី​ភាគអាគ្នេយ៍នៃ​ភូមិ Tanjung Penyusop។

កងទ័ពជើងទឹក បានបញ្ជាក់​​ទៀត​ថា មិនមាន​សេចក្ដី​រាយការណ៍ពីអ្នករងរបួសនោះទេ ដោយ​សមាជិកនាវិកទាំង​៣៩នាក់​ត្រូវបានជួយសង្គ្រោះ មុនពេលដែលនាវា​នោះ​លិច​ចូលទៅក្រោម​សមុទ្រ។ ក្រុម​នាវិកត្រូវបានបញ្ជូន​ទៅមូលដ្ឋានទ័ពជើងទឹក KD Sultan Ismail ដែល​នៅ​ក្បែរនោះ។

ក្រុមប្រឹក្សាស៊ើបអង្កេតពិសេសមួយត្រូវបានបង្កើតឡើង ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃការលេចធ្លាយនេះ។ ក្រុមត្រួតពិនិត្យបរិស្ថានក៏ត្រូវបានដាក់ពង្រាយ​នៅ​កន្លែង​កើត​ហេតុ​ផង​ដែរ។

នាវា​ចម្បាំង KD Pendekar ដែលជានាវាវាយប្រហារ​ល្បឿន​លឿនលំដាប់ Handalan ត្រូវបានដាក់ឲ្យ​ដំណើរការក្នុងកងនាវា​ម៉ាឡេស៊ី​នៅថ្ងៃទី​២៧ខែកក្កដា​ឆ្នាំ១៩៧៩។ វា​គឺជា​នាវា​មួយក្នុងចំណោម​នាវា​ចំនួន​៤​គ្រឿង ដែលត្រូវបានសាងសង់ដោយរោងចក្រ​ផលិតកប៉ាល់ Kalskrona Varvet របស់ប្រទេសស៊ុយអែត។

KD Pendekar មានប្រវែង ៤៣,៦​ម៉ែត្រ ហើយ​បានបំពាក់កាំភ្លើងធំ Bofors ប្រវែង​៥៧​មិល្លិម៉ែត្រ កាំភ្លើង​ធំ​​ប្រវែង​៤០​មិល្លិម៉ែត្រ និងមីស៊ីល​ប្រឆាំងនាវា Exocet៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម