ព័ត៌មានអន្ដរជាតិ
មេ Telegram ប្រឈមការចោទប្រកាន់ ១២ករណីនៅបារាំង
តាមការចុះផ្សាយរបស់ NTD នៅថ្ងៃអង្គារទី២៧ខែសីហាឆ្នាំ២០២៤, រដ្ឋអាជ្ញាទីក្រុងប៉ារីសលោក Laure Beccuau បានបង្ហាញបញ្ជីមួយដែលក្នុងនោះគេមើលឃើញថា មានការចោទប្រកាន់ចំនួន១២ករណីប្រឆាំងនឹងស្ថាបនិក Telegram លោក Pavel Durov ក្រោយការចាប់ខ្លួននៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី២៤ខែសីហា។

ក្នុង១២ករណីនេះ គឺបូករួមទាំងការចោទប្រកាន់ធ្ងន់ធ្ងរមួយចំនួនផងដែរដូចជាពាក់ព័ន្ធការចែកចាយរូបភាពអាសអាភាសរបស់កុមារ បទល្មើសទាក់ទងនឹងគ្រឿងញៀន ការក្លែងបន្លំ និងលាងលុយកខ្វក់។
លើសពីនេះ លោក Durov ថែមទាំងរងការចោទប្រកាន់ពីបទបដិសេធសហការជាមួយអាជ្ញាធរលើសំណើផ្តល់ទិន្នន័យដោយស្របច្បាប់ និងសមគំនិតចែកចាយឧបករណ៍ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទៀតផង។

ខាងក្រោយនេះគឺជាការចោទប្រកាន់លម្អិតទាំង១២ករណី ដែលលោក Durov ត្រូវប្រឈមមុខ៖
- ចូលដៃក្នុងការគ្រប់គ្រងគេហទំព័រវេទិកាអនឡាញ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការខុសច្បាប់នៅក្នុងក្រុមឆបោក។
- បដិសេធសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានឬឯកសារចាំបាច់ដោយស្របច្បាប់។
- សមគំនិតរក្សាទុករូបភាពអាសអាភាសរបស់អនីតិជន។
- ចែកចាយ ឬបង្កើតរូបភាពអាសអាភាសសម្រាប់អនីតិជន នៅក្នុងក្រុមខិលខូច។
- បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន រួមមាន ការទទួលបាន កាន់កាប់ និងលក់សារធាតុញៀន។
- ចូលដៃក្នុងការផ្តល់ លក់ ឬការចែកចាយឧបករណ៍ កម្មវិធី ឬទិន្នន័យដែលត្រូវបានបង្កើតឡើងឬកែ ដើម្បីចូលទៅបំផ្លាញប្រព័ន្ធដំណើរការទិន្នន័យដោយស្វ័យប្រវត្តិទាំងដែលគ្មានហេតុផលស្របច្បាប់។
- ចូលដៃប្រព្រឹត្តអំពើឆបោកជាមួយក្រុមខិលខូច។
- ឃុបឃិតគ្នាប្រព្រឹត្តបទឧក្រិដ្ឋ ឬបទល្មើស។
- លាងលុយកខ្វក់ដែលបានមកពីក្រុមប្រព្រឹត្តបទល្មើស និងឧក្រិដ្ឋកម្ម។
- ផ្តល់សេវាដោះកូដ (crypto) ដោយសម្ងាត់។
- ផ្តល់ឧបករណ៍ដោះកូដ crypto ដោយគ្មានការប្រកាសជាមុនទេ។
- នាំចូលឧបករណ៍ដោះកូដ crypto ដោយគ្មានការប្រកាសជាមុន។
ត្បិតតែការចោទប្រកាន់ទាំង១២ករណីខាងលើមិនបង្ហាញថា តើបទល្មើសមួយៗត្រូវជាប់គុកប៉ុន្មានឆ្នាំក៏ពិតមែន ប៉ុន្តែមុននេះអាជ្ញាធរបារាំង បានឲ្យដឹងថា លោក Durov ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ បើត្រូវចោទប្រកាន់មែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ប្រតិកម្មខ្លាំងៗចំពោះការចាប់ខ្លួនមេ Telegram នៅបារាំង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ