ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី រៀបចំសមយុទ្ធដ៏ធំសម្បើម មានការចូលរួមពីប្រទេសចំនួន១០
យោធារាប់ពាន់នាក់មកពីប្រទេសឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងប្រទេសចំនួន៨ផ្សេងទៀត បានចាប់ផ្តើមធ្វើសមយុទ្ធរយៈពេល២សប្តាហ៍ចាប់ផ្ដើមពីថ្ងៃទី២៦ខែសីហា ដោយផ្តោតសំខាន់លើសមត្ថភាពរួមគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

តំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅសមុទ្រចិនខាងត្បូង បានកើតមានភាពតានតឹងខ្លាំងនៅឆ្នាំ២០២៤ ខណៈរដ្ឋជាច្រើនបានទាមទារ និងអះអាងអធិបតេយ្យភាព និងផ្លូវទឹករៀងៗខ្លួន។
សមយុទ្ធប្រចាំឆ្នាំដ៏ធំនេះ ត្រូវគេឲ្យឈ្មោះថា «Super Garuda Shield» រៀបចំឡើងនៅតំបន់ Sidoarjo ភាគខាងកើតកោះជ្វានៃប្រទេសឥណ្ឌូណេស៊ី។ ក្នុងសមយុទ្ធ ម្ចាស់ផ្ទះឥណ្ឌូណេស៊ីបានដាក់ពង្រាយទាហានជាង ៤៤០០នាក់ សហរដ្ឋអាមេរិកមានប្រហែល ១៨០០នាក់ និងរាប់រយនាក់ទៀតមកពីបណ្ដាប្រទេសផ្សេងៗចំនួន៨។
ឧត្តមសេនីយ Joseph Harris មេបញ្ជាការកងឆ្មាំជាតិអាកាសហាវ៉ៃ បាននិយាយថា សមយុទ្ធដែលធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០០៧នេះ បានវិវត្តទៅជា «ព្រឹត្តិការណ៍រួម និងពហុជាតិលំដាប់ពិភពលោក ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនសមត្ថភាពរួមគ្នា»។
លោកបានបន្ថែមថា សមយុទ្ធនេះមានការផ្លាស់ប្តូរការសិក្សាជំនាញ សិក្ខាសាលាអភិវឌ្ឍន៍វិជ្ជាជីវៈ លំហាត់បញ្ជានិងការត្រួតពិនិត្យ ព្រមទាំងការបណ្តុះបណ្តាលលើទីលានដែលនឹងបញ្ចប់ដោយព្រឹត្តិការណ៍បាញ់គ្រាប់ពិត។
ការបណ្តុះបណ្តាលនឹងរួមបញ្ចូលសមយុទ្ធបុគ្គលិកយោធានិងតាមអ៊ីនធឺណិត ប្រតិបត្តិការតាមអាកាស ការប្រយុទ្ធរួមគ្នា សមយុទ្ធទាំងលើគោកនិងក្នុងទឹក ក៏ដូចជាប្រតិបត្តិការធ្វើត្រាប់នៅលើដីគោក ជាដើម។
ឧត្តមសេនីយ Charles Flynn មេបញ្ជាការកងទ័ពអាមេរិកនៅប៉ាស៊ីហ្វិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា សមយុទ្ធនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តចំពោះសុវត្ថិភាព ស្ថិរភាព និងសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក។
សមយុទ្ធដែលនឹងធ្វើឡើងរហូតដល់ថ្ងៃទី៦ខែកញ្ញានៅតាមទីតាំងជាច្រើននៅទូទាំងប្រទេសឥណ្ឌូណេស៊ី ក៏មានការចូលរួមពីប្រទេសអូស្ត្រាលី ជប៉ុន អង់គ្លេស សិង្ហបុរី កូរ៉េខាងត្បូង កាណាដា នូវែលសេឡង់ និងបារាំងផងដែរ។ ចំណែកឯប្រេស៊ីល អាល្លឺម៉ង់ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ហូឡង់ ទីម័រខាងកើត និងប៉ាពូអាស៊ីនូវែលហ្គីណេ ចូលរួមក្នុងសមយុទ្ធក្នុងនាមជាប្រទេសសង្កេតការណ៍៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ