ព័ត៌មានអន្ដរជាតិ
ទំនប់វារីអគ្គិសនីនៅស៊ូដង់បាក់ក្រោយភ្លៀងខ្លាំងបណ្តាលឱ្យប៉ះពាល់ផ្ទះ៥ម៉ឺនខ្នងនិង៦០ស្លាប់
មនុស្សរាប់សិបនាក់ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត បន្ទាប់ពីទំនប់វារីអគ្គិសនីមួយបានបាក់នៅភាគឦសានប្រទេសស៊ូដង់ក្នុងទ្វីបអាហ្វ្រិក ខណៈប្រទេសនេះប្រឈមនឹងការធ្លាក់ភ្លៀងខ្លាំងនាំឲ្យមានគ្រោះមហន្តរាយទឹកជំនន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៧ខែសីហានេះ។

ក្រសួងសុខាភិបាលស៊ូដង់ បានចេញសេចក្ដីថ្លែងការណ៍ដំបូងថា ទំនប់វារីអគ្គិសនី Arbaat ភាគខាងជើងនៃកំពង់ផែស៊ូដង់បានបាក់ដោយបានសម្លាប់មនុស្ស៤នាក់នៅក្នុងទឹកជំនន់និងកម្លាំងទឹកបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើន។ ទោះបីជាយ៉ាងណា សារព័ត៌មានក្នុងស្រុក មាន al-Taghyeer និង Medameek បានរាយការណ៍ថា ចំនួននៃការស្លាប់បានកើនឡើងយ៉ាងហោចណាស់ដល់៦០នាក់ ដោយយោងតាមលើមន្ត្រីក្នុងតំបន់។
លើសពីនេះមនុស្សជាច្រើនទៀតត្រូវបានគេរាយការណ៍ថា បានបន្តបាត់ខ្លួន ខណៈអង្គការសហប្រជាជាតិបាននិយាយថា ភូមិចំនួន២០ត្រូវបានរងផលប៉ះពាល់ ហើយផ្ទះចំនួន ៥ម៉ឺនខ្នងត្រូវបានបំផ្លាញ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ទំនប់ទឹកបានបាក់កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែព័ត៌មានលម្អិតពិតប្រាកដមានការពិបាកក្នុងការប្រមូលផ្តុំដោយសារតែការដាច់បណ្តាញទូរស័ព្ទ។ ទំនប់វារីអគ្គិសន Arbaat មានចម្ងាយ៤០គីឡូម៉ែត្រ ភាគខាងជើងកំពង់ផែស៊ូដង់គឺជាផ្នែកមួយនៃប្រព័ន្ធទំនប់របស់ប្រទេសស៊ូដង់ ដែលជួយគ្រប់គ្រងទឹកជំនន់ និងជាកន្លែងដែលទន្លេ Nile ប្រសព្វគ្នានៅក្នុងប្រទេសស៊ូដង់។

ប្រទេសនេះបាននឹងកំពុងប្រឈមមុខនឹងការធ្លាក់ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ចាប់តាំងពីចុងខែមិថុនាមក ដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា អាកាសធាតុដ៏អាក្រក់បានប៉ះពាល់ដល់មនុស្សប្រមាណ ៣១៧០០០នាក់ (៥៦៤៥០ គ្រួសារ) នៅទូទាំងរដ្ឋចំនួន១៦ ខណៈចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅទូទាំងប្រទេសបានកើនឡើងដល់១៣២នាក់ ហើយរដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុតរួមមាន North Darfur ទន្លេ Nile និង West Darfur ។
ភ្លៀងធ្លាក់ខ្លាំងបានបន្ថែមវិបត្តិមនុស្សធម៌កាន់តែអាក្រក់បន្ទាប់ពីសង្រ្គាមស៊ីវិល ខណៈកងទ័ពស៊ូដង់បាននិងកំពុងប្រយុទ្ធជាមួយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ចាប់តាំងពីខែមេសាឆ្នាំ២០២៣ ដែលជាសង្រ្គាមបាននាំមកនូវការផ្លាស់ទីលំនៅ និងការលំបាកជាច្រើនដល់ប្រជាជនស៊ូដង់។ ទន្ទឹមនឹងវិបត្តិស្បៀងអាហារកាន់តែធ្ងន់ធ្ងរ ស៊ូដង់ក៏កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺអាសន្នរោគ ដោយសារទឹកជំនន់ដែលបានបំពុលទឹកស្អាត៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?