ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីពីបទប្រមាថខ្សែរាជវង្ស
ម៉ាឡេស៊ី បានចោទប្រកាន់មេដឹកនាំបក្សប្រឆាំង និងជាអតីតនាយករដ្ឋមន្ត្រី លោក Muhyiddin Yassin ពីបទបះបោរ និងប្រមាថអតីតព្រះមហាក្សត្រ។
មេធាវីរបស់លោក Muhyiddin បាននិយាយនៅថ្ងៃទី២៧ខែសីហានេះថា កូនក្ដីរបស់ខ្លួនដែលធ្លាប់ដឹកនាំប្រទេសម៉ាឡេស៊ីរយៈពេល១៧ខែចន្លោះឆ្នាំ២០២០ដល់ឆ្នាំ២០២១ ត្រូវបានចោទប្រកាន់នៅតុលាការរដ្ឋ Kelantan ពីបទបំបោរ ជុំវិញសុន្ទរកថានយោបាយមួយរបស់លោកកាលពីជិត២សប្ដាហ៍មុន។
ប្រទេសម៉ាឡេស៊ី បានអនុវត្តទម្រង់រាជាធិបតេយ្យដ៏ប្លែកខុសគេលើពិភពលោក ដែលស្តេចស៊ុលតង់ទាំង៩របស់ប្រទេសនេះ ប្តូរវេនគ្នាធ្វើជាព្រះមហាក្សត្ររៀងរាល់៥ឆ្នាំម្តង។ រាជាធិបតេយ្យដើរតួយ៉ាងសំខាន់ និងត្រូវបានប្រារព្ធឡើងដោយការគោរពយ៉ាងជ្រាលជ្រៅ។ ការសម្ដែងមតិអវិជ្ជមានអំពីខ្សែរាជវង្ស អាចត្រូវបានកាត់ទោសក្រោមច្បាប់បះបោរ ដែលអនុម័តតាំងតែពីសម័យអាណានិគមមកម៉្លេះ។
នៅក្នុងសុន្ទរកថានយោបាយកាលពីថ្ងៃទី១៥ខែសីហា លោក Muhyiddin បានចោទសួរអំពីទំនុកចិត្តរបស់អតីតព្រះមហាក្សត្រ Al-Sultan Abdullah Ahmad Shah បន្ទាប់ពីការបោះឆ្នោតសកលរបស់ម៉ាឡេស៊ីក្នុងឆ្នាំ២០២២ ដែលបណ្តាលឲ្យមានការព្យួរសភា។ លោក Muhyiddin ថា យោងតាមរបាយការណ៍ លោកបានទទួលនូវការគាំទ្រពីសមាជិកសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ពីការបោះឆ្នោត ប៉ុន្តែហេតុអ្វីបានជាព្រះអង្គម្ចាស់ Al-Sultan Abdullah មិនបានឲ្យលោកស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។ ដោយឡែក ទ្រង់បានតែងតាំងលោក Datuk Seri Anwar Ibrahim ដែលកាលណោះជាមេបក្សប្រឆាំង ធ្វើជានាយករដ្ឋមន្ត្រីទៅវិញនៅក្នុងខែវិច្ឆិកាឆ្នាំ២០២២។
ការគ្រងរាជ្យរយៈពេល៥ឆ្នាំរបស់ព្រះអង្គម្ចាស់ Al-Sultan Abdullah បានបញ្ចប់កាលពីខែមករាដើមឆ្នាំ២០២៤។
ព្រះអង្គម្ចាស់ Al-Sultan Abdullah មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈអំពីការលើកឡើងរបស់លោក Muhyiddin នោះទេ។
លោក Muhyiddin ដែលដឹកនាំក្រុមប្រឆាំងអភិរក្សកណ្ដាលនិយមម៉ាឡេស៊ី អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់១១៤៨ដុល្លារ ប្រសិនបើត្រូវបានរកឃើញថាមានកំហុស។
លោក Muhyiddin ក៏ត្រូវបានចោទប្រកាន់ពីបទពុករលួយ និងការលាងលុយកខ្វក់នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត កាលពីឆ្នាំមុន។ ការចោទប្រកាន់នេះត្រូវលោក Muhyiddin ចាត់ទុកថាពាក់ព័ន្ធនឹងហេតុផលនយោបាយ។ យ៉ាងណា លោកនាយករដ្ឋមន្ត្រី Anwar បានបដិសេធថា រដ្ឋាភិបាលរបស់លោកមិនបានកំណត់គោលដៅជាគូប្រជែងនយោបាយនោះឡើយ ដោយនិយាយថា ការចោទប្រកាន់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកម្ចាត់អំពើពុករលួយនៅក្នុងជួរមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង