Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ២ថ្ងៃជាប់គ្នា សម្លាប់មនុស្សបន្ថែមទៀត

បានផុស

នៅ

ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន បានឈានចូលថ្ងៃទី២ហើយ ខណៈតួលេខមនុស្សស្លាប់ក៏កើនឡើងបន្ថែមផងដែរ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែន បានឲ្យដឹងថា ប្រទេសទាំងមូលត្រូវគំរាមកំហែងដោយការវាយប្រហារពីមីស៊ីលបាលីស្ទិកនិងដ្រូនទ្រង់ទ្រាយធំ ហើយស៊ីរ៉ែនប្រកាសអាសន្ន ក៏បន្លឺឡើងនៅព្រឹកថ្ងៃអង្គារទី២៧ខែសីហាឆ្នាំ២០២៤ផងដែរ។

តាមសេចក្តីរាយការណ៍របស់ BBC, ការវាយប្រហារទ្រង់ទ្រាយធំថ្ងៃទីពីរ បានសម្លាប់មនុស្សចំនួន៣នាក់បន្ថែមទៀត ដូចនេះមានន័យថា បូករួមទាំងប្រតិបត្តិការថ្ងៃទីមួយ មានមនុស្សសរុប១០នាក់ហើយ ដែលស្លាប់ក្រោមដៃរុស្ស៊ី។

(រូបថត៖ AP)

ក្នុងការវាយប្រហារថ្ងៃទីមួយ រុស្ស៊ីបានបាញ់មីស៊ីលអស់១២៧គ្រាប់ និងបញ្ជូនដ្រូន១០៩គ្រឿងចូលទៅអ៊ុយក្រែន ដោយភាគច្រើនគឺកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ដោយថែមទាំងសម្លាប់មនុស្សចំនួន៧នាក់ទៀតផង។

គេមើលឃើញថា សកម្មភាពរបស់រុស្ស៊ីចុងក្រោយនេះ គឺមានចេតនាបង្ហាញពីភាពខ្លាំងរបស់ខ្លួនក្នុងជម្លោះជាមួយអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងរបស់លោក Zelensky​ បើកប្រតិបត្តិការវាយលុកឆ្លងដែនយ៉ាងភ្ញាក់ផ្អើលចូលដីរុស្ស៊ី ហើយថែមទាំងដណ្តើមការគ្រប់គ្រងទីតាំងមួយចំនួនទៀតផង។

(រូបថត៖ East2West)

ជុំវិញការឡើងកម្តៅថ្មីៗនេះដែរ ទីក្រុងមូស្គូប្រកាសថា ខ្លួនបានបើកការវាយប្រហារដ៏ធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងវាយលុកគ្រប់គោលដៅទាំងអស់ ខណៈក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ពីការកំណត់គោលដៅលើរោងចក្រថាមពលអគ្គិសនីនៅក្នុងតំបន់ចំនួន៩ រួមទាំងទីក្រុង កៀវ និង Odessa ផងដែរ។

យ៉ាងណា ត្បិតតែការវាយប្រហារលើកនេះមានទ្រង់ទ្រាយធំក៏ពិតមែន ប៉ុន្តែវាមិនទាន់ធំដូចខែធ្នូឆ្នាំ២០២៣ទេ ដែលកាលនោះរុស្ស៊ីបានបាញ់មីស៊ីលរហូតដល់ទៅ១៥៨គ្រាប់ ស្រោចលើអ៊ុយក្រែនឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន មួយថ្ងៃបាញ់មីស៊ីល១២៧គ្រាប់ និងដ្រូន ១០៩គ្រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៣ វិនាទី មុន

សហព័ន្ធ​គុន​ខ្មែរ​កែ​ប្រែ​លក្ខខណ្ឌ​ប្រកួត​២​ចំណុច

ព័ត៌មានជាតិ១៣ នាទីutes មុន

ខេត្ត​ក្រចេះ មានសក្តានុពលធនធានរ៉ែថ្មក្រានីត ​រួម​ទាំង​ក្រុមហ៊ុន​រ៉ែមាសកំពុងធ្វើអាជីវកម្ម​ កើប​ចំណូល​​រាប់លានដុល្លារក្នុងមួយឆ្នាំៗ

ស្រូវប្រាំង
សន្តិសុខសង្គម២៣ នាទីutes មុន

អាជ្ញាធរឃុំកណ្ដឹង អំពាវនាវឲ្យពលរដ្ឋឈប់បន្តធ្វើស្រូវប្រាំងបន្ថែម ដោយសារកម្រិតកម្ពស់ទឹកក្នុង​អាងទន្លេបាទីស្រកចុះខ្លាំង

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

ក្រុងបាត់ដំបង
សន្តិសុខសង្គម៥៣ នាទីutes មុន

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើសំណង់រំលោភដីចំណីស្ទឹងសង្កែ ក្រោយមានការណែនាំ

ជ័យ ចាប
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម