ព័ត៌មានអន្ដរជាតិ
ប៉ូលិសកាន់តែច្រើនឡើងៗ ចាប់ផ្តើមក្បត់មេទ័ពមកចូលរួមជាមួយបាតុករមីយ៉ាន់ម៉ា
មន្ត្រីប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងតែបដិសេធកាន់តែខ្លាំងឡើងៗចំពោះការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងក្រុមបាតុករនៃរដ្ឋប្រហារយោធាកាលពីខែមុន ។

អង្គការសហប្រជាជាតិនិយាយថា មនុស្សជាង ៥០ នាក់ត្រូវបានសម្លាប់នៅក្នុងភាពចលាចលនេះ ខណៈអាជ្ញាធរបានបាញ់ម្តងហើយម្តងទៀតទៅលើហ្វូងមនុស្ស ។
បុរសម្នាក់ដែលមានអាយុខ្ទង់ ២០ ឆ្នាំបានក្លាយជាជនរងគ្រោះចុងក្រោយកាលពីថ្ងៃសុក្រ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា គាត់ត្រូវបានគេបាញ់សម្លាប់នៅក្នុងទីក្រុងធំជាងគេទី ២ Mandalay ។

ប៉ុន្តែរហូតមកដល់ពេលនេះក៏មានប៉ូលិសជាង ១០០ នាក់ត្រូវបានគេរាយការណ៍ថាបានចូលរួមក្នុងចលនាមិនគោរពច្បាប់ស៊ីវិលនៅក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់រដ្ឋាភិបាលដែលដឹកនាំដោយយោធាពីការកាន់កបាប់ប្រទេស ។
មន្រ្តីប៉ូលលិសដែលស្ថិតនៅក្នុងស្ថានីយ៍ប៉ូលិសមួយនៅក្នុងរដ្ឋធានីណៃពិដោនិយាយថា គាត់មិនចង់ចូលរួមនៅក្នុងអំពើហិង្សាប្រឆាំងនឹងក្រុមបាតុករដោយសន្តិភាពនោះទេ ។

អ្នករួមការងារម្នាក់របស់គាត់បាននិយាយថា បុគ្គលិកយោធាកំពុងធ្វើសកម្មភាពឃោរឃៅពេលស្លៀកពាក់ជាប៉ូលិស ។
នៅក្នុងប្រទេសឥណ្ឌាអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់និយាយថា យ៉ាងហោចណាស់មន្រ្តីប៉ូលិស ១៥ នាក់ និងសមាជិកគ្រួសាររបស់ពួកគេបានឆ្លងកាត់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ពួកគេបានភៀសខ្លួនដោយសារតែពួកគេខ្លាចការសងសឹកចំពោះការប្រឆាំងនឹងបទបញ្ជាយោធា ។
យោធាមីយ៉ាន់ម៉ាបាននិងកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណ និងឃុំខ្លួនមេដឹកនាំនៃចលនាមិនគោរពច្បាប់ស៊ីវិល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទាហានមីយ៉ាន់ម៉ាប្រើ TikTok គំរាមសម្លាប់បាតុករមិនរើសមុខ
ចុចអាន ៖ ជនជាតិវៀតណាមរាប់រយនាក់ ប្រញាប់ចាកចេញពីប្រទេស មីយ៉ាន់ម៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល