Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​ប្រតិកម្ម​ខ្លាំង​និង​ទាម​ទារ​ភាគីចិន​កុំ​ឱ្យ​រំលោភដែន​​អធិបតេយ្យភាព​ខ្លួន​

បានផុស

នៅ

(រូបភាព៖ NHK)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសជប៉ុនបាន​ចេញ​ប្រតិកម្ម​និង​​​តវ៉ាយ៉ាងខ្លាំង​ជាមួយ​មហា​អំណាច​​ចិន បន្ទាប់ពីយន្តហោះចម្បាំងរបស់​មហាយក្ស​ចិនបាន​លុកលុយចូលដែនអាកាសរបស់ខ្លួន​កាលពីថ្ងៃចន្ទ។ នេះ​បើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន​NHK​ នៅ​ថ្ងៃទី២៧ខែសីហានេះ។

យោង​ក្រសួងការពារជាតិជប៉ុន យន្តហោះស៊ើបការណ៍សម្ងាត់ប្រភេទ​ Y-9 របស់ចិន បានស្ថិតនៅក្នុងដែនអាកាសរបស់ប្រទេសជប៉ុនប្រហែល​២​នាទីកាលពីព្រឹកថ្ងៃចន្ទ នៅពេលដែលវាកំពុងហោះហើរលើផ្ទៃទឹកភាគអាគ្នេយ៍នៃកោះ Danjo ដែលជាផ្នែកមួយរបស់ទីក្រុង Goto ក្នុងខេត្ត​Nagasaki ។

ពាក់ព័ន្ធបញ្ហានេះ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Okano Masataka បានកោះហៅស្ថានទូតចិន​ប្រចាំរាជធានី​​តូក្យូ ដើម្បីបង្ហាញការ​ប្រឆាំងនឹងការឈ្លានពានដែលបានបញ្ជាក់ជាលើកដំបូងដោយយន្តហោះចម្បាំងចិនចូលទៅក្នុង​ដែន​អាកាសរបស់ប្រទេសជប៉ុន និងបានទាមទារយ៉ាងខ្លាំងឱ្យប្រទេសចិនចាត់វិធានការដើម្បីការពារការកុំឲ្យមានហេតុ​ការណ៍​បែបនេះកើតឡើង​ជា​ថ្មី​​ទៀត​​។

ជាមួយគ្នានេះ អគ្គនាយកការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្រនៃក្រសួងការបរទេសជប៉ុន លោក Namazu Hiroyuki ក៏បាន​បង្ហាញ​ការ​តវ៉ា​ ពេលដែលលោកបានជួបជាមួយអគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន លោក Liu Jinsong នៅទីក្រុងតូក្យូ។

(រូបភាព៖ Getty ) រូបតំណាង

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិជប៉ុន បានព្រមានថា នេះអាចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការគំរាមកំហែងដល់ផលប្រយោជន៍របស់ប្រទេសជប៉ុន ទាំងនៅក្នុងសមុទ្រ និងនៅលើអាកាស ខណៈមានការឈ្លាន​ពាន​ជាច្រើនដោយកងទ័ពជើងទឹកចិន និងឆ្មាំឆ្នេរសមុទ្រចូលទៅក្នុងដែនទឹករបស់ប្រទេសជប៉ុន។ ប្រឈម​ការ​តវ៉ា​ខ្លាំងក្ មិនទាន់មានការអត្ថាធិប្បាយពីភាគីចិននៅឡើយនោះទេជុំវិញ​ប្រតិកម្ម​របស់​ប្រទេស​​ជប៉ុន។

ទោះជា​បែបនេះ​ក្តី​ មន្ត្រីរដ្ឋាភិបាលជប៉ុនមួយចំនួនបាននិយាយថា វាលឿនពេកក្នុងការសន្និដ្ឋានថា សកម្មភាពចុងក្រោយរបស់ចិនមានចេតនាបង្កការគំរាមកំហែង ដោយជប៉ុន​នឹង​បន្ត​វាយតម្លៃ​ឧបទ្ទវហេតុ​នេះ និងកំពុង​តាម​ដាន​សកម្មភាព​របស់​ចិនបន្ថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានជាតិ៣៧ នាទីutes មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៤មករា

ព័ត៌មានជាតិ៤២ នាទីutes មុន

កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម