Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីជាន់ខ្ពស់អាមេរិកទៅដល់ចិន ដើម្បីពិភាក្សាបញ្ហាក្តៅចំនួន៣

បានផុស

នៅ

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានទៅដល់ទីក្រុងប៉េកាំងហើយ នៅថ្ងៃអង្គារទី២៧ខែសីហាឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ខណៈបញ្ហាក្តៅចំនួន៣ដែលនឹងលើកយកមកពិភាក្សាជាមួយមន្ត្រីចិនគឺមានដូចជាបញ្ហាយោធា កោះតៃវ៉ាន់ និងគ្រឿងញៀន fentanyl។

លោក Jake Sullivan និយាយជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក Nicholas Burns នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាន់តែទៅដល់ទីក្រងប៉េកាំងភ្លាម លោក Sullivan បានក្លាយជាទីប្រឹក្សាសន្តិសុខជាតិសេតវិមានទី១ ដែលបំពេញទស្សនកិច្ចប្រទេសចិន ក្នុងរយៈពេល៨ឆ្នាំចុងក្រោយ ហើយក៏មានការរំពឹងទុកផងដែរថា វត្តមានរបស់លោកនាពេលនេះ នឹងជួយត្រួសត្រាយផ្លូវឈានទៅដល់ការរៀបចំកិច្ចប្រជុំកំពូលថ្មីរវាងប្រធានាធិបតិចិន ស៊ី ជីនពីង និងសមភាគីអាមេរិក ចូ បៃដិន។

តាមសេចក្តីរាយការណ៍របស់ South Chian Morning Post, អំឡុងពេលបំពេញទស្សកិច្ចនេះ លោក Sullivan នឹងជួបពិភាក្សាជាមួយសមភាគីចិនគឺលោក Wang Yi ដោយអ្នកទាំងពីរ នឹងជជែកលើបញ្ហាជាច្រើនរាប់ចាប់ពីបញ្ហាតៃវ៉ាន់ទៅដល់សមុទ្រចិនខាងត្បូង ក៏ដូចជាវិបត្តិគ្រឿងញៀន Fentanyl នៅសហរដ្ឋអាមេរិក និងការគាំទ្ររបស់ចិនចំពោះឧស្សាហកម្មការពារជាតិរុស្ស៊ីផងដែរ។

យ៉ាងណា គេរំពឹងថា លោក Wang ក៏នឹងលើកយកបញ្ហាដែលចិនចាត់ទុកថាជា “វិធានការបំពាន” របស់អាមេរិក ទាក់ទងនឹងការយកពន្ធគយ គ្រប់គ្រងការនាំចេញ និងការដាក់ទណ្ឌកម្មជាឯកតោភាគី ក៏ដូចជាបញ្ហាផ្សេងទៀតជុំវិញវិស័យពាណិជ្ជកម្មផងដែរ។

លោក Jake Sullivan ពេលទៅដល់ប្រទេសចិន (រូបថត៖ CCTV)

ពាក់ព័ន្ធរឿងនេះ ក្រសួងការបរទេសចិននិយាយថា ចិននឹងបង្ហាញពីកង្វល់យ៉ាងធំរបស់ខ្លួន ដោយបញ្ជាក់ពីជំហរម៉ឺងម៉ាត់ និងបំភ្លឺច្បាស់ៗលើបញ្ហាតៃវ៉ាន់ សិទ្ធិក្នុងការអភិវឌ្ឍ និងសន្តិសុខជាយុទ្ធសាស្ត្ររបស់ខ្លួន។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកបានបន្តចាត់វិធានការមិនសមហេតុផល ប្រឆាំងចិនទាក់ទងនឹងពន្ធគយ រឹតត្បិតការនាំចេញនិងការវិនិយោគ ហើយដាក់ទណ្ឌកម្មជាឯកតោភាគី ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Sullivan ក៏កើតឡើងផងដែរ ចំពេលប្រទេសចិននិងហ្វីលីពីន ឈ្លោះគ្នាកាន់តែខ្លាំងក្នុងដែនទឹកមានជម្លោះ នៅសមុទ្រចិនខាងត្បូង។

ជាក់ស្តែងកាលពីថ្ងៃចន្ទ ឆ្មាំសមុទ្រចិននិយាយថា នាវាហ្វីលីពីនចំនួន២គ្រឿង បានបើកចូលដែនទឹករបស់ខ្លួននៅ Sabina Shoal ទាំងបំពាន ហើយនោះគឺជាការប្រឈមមុខដាក់គ្នាលើកទីបីរវាងភាគីទាំងពីរ ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការប៉ះទង្គិចគ្នានៅទីតាំងដដែលកាលពីថ្ងៃអាទិត្យ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន ព្រមានថា អាមេរិក គ្មានសិទ្ធិជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូង ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២១ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម