Connect with us

ព័ត៌មានអន្ដរជាតិ

ថៃព្រមានពលរដ្ឋមិនឱ្យធ្វើដំណើរទៅអ៊ីស្រាអែល​ និង​ប្រទេស​ជិតខាង​ជា​បណ្ដោះអាសន្ន

បានផុស

នៅ

ក្រសួងការបរទេសថៃ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ២០២៤  បានចេញសេចក្តី​ព្រមាន​ប្រជាពលរដ្ឋថៃ​ឱ្យ​ចៀសវាង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល​និង​ប្រទេស​ជិតខាង​នោះជា​បណ្តោះអាសន្ន។ ការចេញសេចក្តីព្រមាននេះត្រូវបានឡើងបន្ទាប់ពីមានការប៉ះទង្គិច​គ្នាយ៉ាងខ្លាំងក្លារវាង “កងទ័ពអ៊ីស្រាអែល-ហេសបូឡា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​ (រូបថតពីបណ្ដាញសង្គមX របស់លោក Nikorndej Plankkun។)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសថៃ លោក Nikorndej Plankkun  បាននិយាយថា នៅថ្ងៃទី២៦ ខែសីហា ក្រសួងបានដឹកនាំកិច្ចប្រជុំក្រុមការងារនៃមជ្ឈមណ្ឌលសម្របសម្រួលសង្គ្រោះបន្ទាន់តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយដើម្បីវាយតម្លៃស្ថានការណ៍នៅអ៊ីស្រាអែលនិងលីបង់ បន្ទាប់ពី​យោធា​អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​មូលដ្ឋាន​មីស៊ីលរបស់ក្រុមហេសបូឡា (Hezbollah) រាប់​ពាន់កន្លែងនៅ​ភាគ​ខាង​ត្បូងនៃ​ប្រទេស​លីបង់ ហើយក្រុមនេះបានបាញ់កាំជ្រួចទៅកាន់ប្រទេសអ៊ីស្រាអែលជាង៣២០គ្រាប់កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

កិច្ចប្រជុំ​បាន​វាយ​តម្លៃ​ស្ថានការណ៍នៅអ៊ីស្រាអែលថា នៅតែមានភាព​ផុយស្រួយ ដោយស្ថាន​ទូត​ថៃទាំងអស់​បាន​រៀប​ចំ​ផែន​ការ​និង​ត្រៀម​ខ្លួនរួចជាស្រេចដើម្បី​ជួយដល់​ប្រជាពលរដ្ឋថៃ ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ និងអំពាវនាវប្រជាពលរដ្ឋថៃដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ឬប្រទេសជិតខាងឱ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ឬពិចារណាពន្យារពេលការធ្វើដំណើរ ប្រសិនបើគ្មានហេតុផលចាំបាច់ និងស្នើឱ្យប្រជាពលរដ្ឋថៃនៅតំបន់នោះត្រូវតាមដានការវាយតម្លៃស្ថានការណ៍របស់អាជ្ញាធរមូលដ្ឋាន និងសេចក្តីប្រកាសព្រមានរបស់ស្ថានទូតថៃប្រចាំប្រទេសនីមួយៗយ៉ាងយកចិត្តទុកដាក់។

(រូបថត​៖AFP)

 ទន្ទឹមគ្នានេះ ក្រសួងការបរទេសនិងស្ថាប័នពាក់ព័ន្ធថៃ នឹងវាយតម្លៃស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងបន្តផ្តល់ជំនួយដល់ប្រជាពលរដ្ឋថៃក្នុងតំបន់ទាំងនោះជាបន្ទាន់ក្នុងករណីចាំបាច់៕

ប្រែសម្រួលដោយ៖ គង់ សំអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៦ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម