ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានលោកខាងលិច កុំអនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីល Storm Shadow ចូលដីខ្លួនឲ្យសោះ
តាមការចុះផ្សាយរបស់ RT, ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារទី២៧ខែសីហាឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergey Lavrov បានព្រមានខ្លាំងៗថា ប្រសិនបើលោកខាងលិចពិតជាយល់ព្រមសំណើរបស់អ៊ុយក្រែន អនុញ្ញាតឲ្យបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ចូលជ្រៅក្នុងប្រទេសរុស្ស៊ីមែននោះ វាប្រៀបបាននឹងការលេងជាមួយភ្លើងអ៊ីចឹង។
នាពេលថ្មី សារព័ត៌មានជាច្រើនបានចុះផ្សាយព្រោងព្រាតថា ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ Vladimir Zelensky បានសុំឲ្យខ្នងបង្អែករបស់ខ្លួននៅបស្ចិមប្រទេស ដកបម្រាមទាំងអស់ដែលហាមប្រើប្រាស់អាវុធលោកខាងលិចបាញ់ក្នុងទឹកដីរុស្ស៊ី។
ជាការឆ្លើយតប លោក Lavrov និយាយថា «ច្បាស់ណាស់ នេះគឺជាការគំរាមកំហែងនិងគ្រាន់ជាការប៉ុនប៉ងបង្វែចំណាប់អារម្មណ៍ពីរឿងដែលថា លោកខាងលិចចង់ចៀសវាងការបង្កហេតុធ្ងន់ធ្ងរប៉ុណ្ណោះ ប៉ុន្តែតាមពិតមិនអ៊ីចឹងទេ។ លោកខាងលិច មិនចង់ចៀសរឿងនេះឡើយ ពួកគេកំពុងតែពិភាក្សាអំពីរឿងនេះ ខ្ញុំគិតថាគ្រប់គ្នាក៏ប្រហែលយល់ដែរ»។
រដ្ឋមន្ត្រីរុស្ស៊ីរូបនេះព្រមានទៀតថា លោកខាងលិចនឹងបើកផ្លូវដ៏គ្រោះថ្នាក់ ប្រសិនបើខ្លួនពិតជាបើកដៃឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ខ្លួន កាន់តែទូលំទូលាយមែន។ នោះប្រៀបបាននឹងការលេងជាមួយភ្លើង ហើយពិតជារឿងដ៏គ្រោះថ្នាក់បំផុត។
ច្រើនខែមកហើយ អ៊ុយក្រែនបានសុំការអនុញ្ញាតពីលោកខាងលិច ដើម្បីប្រើប្រាស់មីស៊ីល Storm Shadows ប្រឆាំងនឹងគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី។
បច្ចុប្បន្នមីស៊ីល Storm Shadow ត្រូវបានផលិតដោយក្រុមហ៊ុនអឺរ៉ុប MBDA ខណៈសហរដ្ឋអាមេរិកជាអ្នកផ្គត់ផ្គង់សមាសធាតុមួយចំនួន ដែលនេះមានន័យថា ការយល់ព្រមឲ្យប្រើប្រាស់មីស៊ីលនេះនៅក្នុងប្រទេសរុស្ស៊ី ក៏ត្រូវឆ្លងកាត់សេតវិមានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន មិនទាន់បើកភ្លើងខៀវឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ២ថ្ងៃជាប់គ្នា សម្លាប់មនុស្សបន្ថែមទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ