Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន លុបចោលជើងហោះហើរនិងសេវារថភ្លើង ដោយសារព្យុះ សានសាន

បានផុស

នៅ

ប្រទេសជប៉ុន ត្រូវបង្ខំចិត្តលុបចោលជើងហោះហើរនិងសេវារថភ្លើងល្បឿនលឿនមួយចំនួន ខណៈព្យុះទីហ្វុង សានសាន កាន់តែខិតជិតមកដល់។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ NHK នៅថ្ងៃពុធទី២៨ខែសីហា, ក្រុមហ៊ុនរថភ្លើងល្បឿនលឿន Kyushu Shinkansen បានប្រកាសផ្អាកសេវានៅស្ថានីយ Kumamoto ទៅដល់ស្ថានីយ Kagoshima-chuo ចាប់ពីម៉ោង៨យប់ថ្ងៃពុធទៅ។

ដោយឡែកនៅថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុននេះនឹងផ្អាកសេវារថភ្លើងនៅស្ថានីយ Hakata ដល់ Kumamoto និងនៅស្ថានីយ Kyushu ទាំងមូលតែម្តង ចំណែកថ្ងៃសុក្រក្រុមហ៊ុនអាចផ្អាកឬពន្យារពេលនៅស្ថានីយ​ Sanyo ហើយថ្ងៃសៅរ៍នឹងផ្អាកនៅ Tokaido។

(រូបថត៖ Mothership)

ស្របពេលជាមួយគ្នានោះដែរ ជើងហោះហើរក្នុងស្រុកចំនួន៨២ជើង ភាគច្រើនចេញ-ចូលអាកាសយានដ្ឋាន Kagoshima គឺនឹងត្រូវលុបចោលនៅថ្ងៃពុធ ជាហេតុធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរប្រមាណ ៣ ៣០០នាក់។

ចំពោះជើងហោះហើរអន្តរជាតិវិញ, ជើងហោះហើរចំនួន៦ នៅអាកាសយានដ្ឋានអន្តរជាតិ Kansai និង Chubu ទំនងជានឹងលុបចោលដែរ ដែលអាចប៉ះពាល់ដល់អ្នកដំណើរ ៤២៧នាក់។ រីឯក្រុមហ៊ុន All Nippon Airways និយាយថា ជើងហោះហើរចំនួន៨០ជើង នៅអាកាសយានដ្ឋាន Miyazaki, Kagoshima និងកន្លែងផ្សេងទៀត ក៏នឹងត្រូវលុបចោលដែរ ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ៥ ១០០នាក់ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ។

សម្រាប់កម្ពុជាវិញ សានសាន គឺជាព្យុះទី១០ដែលជះឥទ្ធិពលមកលើព្រះរាជជាណាចក្រកម្ពុជា រហូតដល់ថ្ងៃទី៣០សីហា ធ្វើឲ្យមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់៤០ ទៅ៥០ភាគរយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះទី១០ឈ្មោះ សានសាន នៅតែបន្តជះឥទិ្ធពល​លើកម្ពុជារហូតដល់ថ្ងៃទី៣០សីហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៤ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម