Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករ​ឥណ្ឌាដាក់​សម្ពាធ​​កាន់តែ​ខ្លាំង​​លើ​ប្រព័ន្ធ​យុត្តិធម៌​ ​ក្រោយ​ការរំលោភសម្លាប់អ្នក​​គ្រូពេទ្យ​

បានផុស

នៅ

ប៉ូលិសនៅទីក្រុង Kolkata ភាគខាងកើតប្រទេសឥណ្ឌា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុកររាប់ពាន់នាក់ ដែលទាមទារយុត្តិធម៌ចំពោះការរំលោភនិងសម្លាប់គរុសិស្សពេទ្យ​នៅមន្ទីរពេទ្យរដ្ឋមួយកាលពីដើមខែនេះ ខណៈការតវ៉ាបន្ត​ឡើង​កម្តៅ​​។​ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៨ខែសីហានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររម្លឹកថា រាងកាយអាក្រាតពាក់កណ្តាលខ្លួន​របស់​ស្រ្តី​វ័យ៣១ឆ្នាំ​ដែលមានរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរកឃើញនៅក្នុងសាលសិក្ខាសាលានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ RG Kar ជាកន្លែងដែលនាងធ្វើការនិងសម្រាកក្នុងអំឡុងពេលផ្លាស់ប្តូរវេន​ប្រចាំ​ការ​របស់នាង។ ការ​ប្រទះ​ឃើញ​សាកសព​នេះ​​ត្រូវបាន​សង្ស័យថា ជាករណីរំលោភបូក​និងសម្លាប់បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​កំហឹង​ទូទាំង​ប្រទេស​ជុំវិញ​វិបត្តិ​អំពើ​ហិង្សា​លើ​ស្ត្រី។

កាល​ពី​ថ្ងៃ​អង្គារ មនុស្ស​រាប់​ពាន់​នាក់​បាន​ដើរ​ដង្ហែ​ទៅ​កាន់​អគារ​រដ្ឋាភិបាល​ក្នុង​ទីក្រុង Kolkata ដោយ​ទាមទារ​ឲ្យ​លោក Mamata Banerjee អភិបាល​រដ្ឋ Bengal ចុះ​ចេញ​ពី​តំណែង។ ជុំវិញករណីនេះ អ្នកស្ម័គ្រចិត្តនៅមន្ទីរពេទ្យម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលឥឡូវនេះត្រូវបានប្រគល់ទៅឱ្យការិយាល័យស៊ើបអង្កេតកណ្តាល (CBI) របស់ប្រទេសឥណ្ឌា បន្ទាប់ពីមានការរិះគន់ពីដំណើរការយឺតយ៉ាវរបស់ប៉ូលីសក្នុងតំបន់។

(រូបភាព៖ AP)

នៅក្នុងក្បួន​តវ៉ា​នោះ បាតុករ​បាន​ស្រែក​ពាក្យ​ស្លោកនិង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ដែល​បាន​ប្រើ​ដំបង​បំបែក​ហ្វូង​មនុស្ស។ បើទោះបីជាបាតុករថា មានបំណងតវ៉ាដោយសន្តិវិធី ប៉ុន្តែមន្រ្តីប៉ូលិសបានឲ្យដឹងថាបាតុករយ៉ាងតិច ១០០នាក់ត្រូវបានចាប់ខ្លួនពីបទបង្កអំពើហិង្សា។

លើសពីនេះការ​តវ៉ា​ជា​បន្តបន្ទាប់​បាន​កើត​ឡើង​ចាប់​តាំង​ពី​មាន​ការ​សម្លាប់​នៅ​ថ្ងៃ​ទី៩ខែ​សីហា និងក៏មានការតវ៉ាដ៏ធំបំផុតដែលមានស្ត្រីរាប់ម៉ឺននាក់នៅទូទាំងរដ្ឋ Bengal ចូលរួមក្នុងការហែរក្បួនកាលពីរាត្រីថ្ងៃទី១៤ខែសីហាទាមទារឯករាជ្យដើម្បីរស់នៅក្នុងសេរីភាពនិងដោយគ្មានការភ័យខ្លាច។

តុលាការកំពូលរបស់ប្រទេសឥណ្ឌាបាននិយាយថា ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សតិសម្បជញ្ញៈរបស់ប្រទេសជាតិ ហើយបានរិះគន់អាជ្ញាធរចំពោះការគ្រប់គ្រងការស៊ើបអង្កេតដ៏យឺតយ៉ាវនិងគ្មានប្រសិទ្ធិភាព។

ស្របពេលឧប្បត្តិហេតុនៃការរំលោភកាន់តែច្រើនបានធ្វើឱ្យមានផលអវិជ្ជមានជាច្រើននៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីការស្លាប់របស់ស្ត្រីម្នាក់នេះ ទោះយ៉ាងណានាយករដ្ឋមន្រ្តី Narendra Modi បាននិយាយថា «អំពើហិង្សាដ៏សាហាវប្រឆាំងនឹងស្ត្រីគួរតែត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនិងឆាប់រហ័ស»៕

(រូបភាព៖ PTI)
(រូបភាព៖ PTI)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម