ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដមួយទៀតរបស់ឥណ្ឌាមានប្រសិទ្ធភាពក៏ខ្ពស់ដែរ
លទ្ធផលប្រសិទ្ធភាពនៃវ៉ាក់សាំង Covaxin ដែលផលិតដោយក្រុមហ៊ុនឥណ្ឌាត្រូវបានស្វាគមន៍ដោយអ្នកជំនាញផ្នែកសុខភាពដែលរំពឹងថានឹងមានការជំរុញក្នុងយុទ្ធនាការចាក់ថ្នាំបង្ការរបស់ប្រទេសនេះ ។
លោកវេជ្ជបណ្ឌិត Lalit Kant អតីតប្រធានផ្នែករោគរាតត្បាត និងជំងឺឆ្លងនៃក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌាបានប្រាប់ទីភ្នាក់ងារ Anadolu ថា “យើងរំពឹងថាភាពជឿជាក់ និងការទទួលយកវ៉ាក់សាំងនឹងកើនឡើងនាពេលបច្ចុប្បន្ននេះ ។

លោកបាននិយាយថា “ខ្ញុំគិតថាវាជាសមិទ្ធិផលដ៏អស្ចារ្យមួយរបស់ប្រទេសឥណ្ឌា ពីព្រោះពួកគេបានបង្កើតវ៉ាក់សាំងនេះតាំងពីដំបូង ។ ទោះជាយ៉ាងណាក្រុមហ៊ុនត្រូវការការវិភាគឲ្យបានពេញលេញ ។ បន្ទាប់មកយើងនឹងដឹងអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ” ។
Covaxin ផលិតដោយក្រុមហ៊ុនឱសថ Bharat Biotech សហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ។

កាលពីថ្ងៃពុធក្រុមហ៊ុនបានប្រកាសលទ្ធផលព្យាបាលបណ្តោះអាសន្នដោយផ្អែកលើទិន្នន័យប្រសិទ្ធភាពក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ៣ របស់ខ្លួនបានបង្ហាញថា វ៉ាក់សាំង Covaxin មានប្រសិទ្ធភាព ៨១ ភាគរយ ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយថា “វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការរកឃើញវ៉ាក់សាំងសម្រាប់ការសិក្សាវិទ្យាសាស្ត្រ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ ជាមួយនឹងលទ្ធផលពីការសាកល្បងព្យាបាលដំណាក់កាលទី ៣ របស់យើងឥឡូវនេះ យើងបានរាយការណ៍អំពីទិន្នន័យវ៉ាក់សាំងកូវីដរបស់យើងពីដំណាក់កាលទី ១ ទី ២ និងទី ៣ នៃការសាកល្បងដែលពាក់ព័ន្ធនឹងអ្នកចូលរួម ២៧,០០០ នាក់” ។

យោងតាមក្រុមហ៊ុន វ៉ាក់សាំងនេះក៏មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីផងដែរ ។
ទន្ទឹមនោះស្ថិតិរបស់រដ្ឋាភិបាលឥណ្ឌាក៏បានបង្ហាញដែរថា ចំនួនដូសនៃវ៉ាក់សាំង Covaxin គឺតិចជាងចំនួនដូសនៃវ៉ាក់សាំង Covishield ផលិតនៅក្នុងស្រុកដោយវិទ្យាស្ថាន Serum ដែលមានមូលដ្ឋាននៅទីក្រុង Pune និងត្រូវបានអភិវឌ្ឍដោយសាកលវិទ្យាល័យ Oxford និង AstraZeneca ។

លទ្ធផលនៃការសាកល្បងដំណាក់កាលទី ៣ បានកើតឡើងចំពេលដែលប្រទេសឥណ្ឌាកំពុងចាក់វ៉ាក់សាំងកូវីដដំណាក់កាលទី ២ នៅទូទាំងប្រទេស ។ យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំងជាង ១៦ លានដូសហើយនៅទូទាំងប្រទេស ខណៈកាលពីដើមសប្តាហ៍នេះនៅពេលដែលប្រទេសនេះចាប់ផ្តើមចាក់វ៉ាក់សាំងដំណាក់កាលទី ២ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានទទួលការចាក់វ៉ាក់សាំង Covaxin ដូសដំបូងរបស់គាត់ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១១,១៩១,៨៦៤ ករណី និងមានអ្នកស្លាប់ចំនួន ១៥៧,៦៩៣ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?