Connect with us

ព័ត៌មានអន្ដរជាតិ

ការ​វាយប្រហារនៅស៊ូដង់​បណ្តាល​ឱ្យស្លាប់​និង​របួស៥៥​នាក់​

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស២៥នាក់បាន​បាត់​បង់​ជីវិត​និង៣០នាក់​បានរងរបួសនៅក្នុងការវាយប្រហារដោយកាំភ្លើងធំដោយកងកម្លាំងRSFកាលពីថ្ងៃចន្ទនៅក្នុងទីក្រុង El Fasher រដ្ឋ Darfur ភាគខាងលិចប្រទេសស៊ូដង់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២៨ខែសីហានេះ។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Ibrahim Khatir ប្រធានផ្នែកសុខភាពនៃរដ្ឋ Darfur បានឲ្យដឹងថា RSF បានកំណត់គោលដៅទីផ្សារ Abu Shouk ជាមួយនឹងកាំភ្លើងធំចំនួន៤គ្រាប់ កាលពីម្សិលមិញ ដែលបណ្តាលឱ្យមនុស្ស២៥នាក់បានស្លាប់ និងប្រហែល៣០នាក់ផ្សេងទៀតបានរងរបួស។

ជាមួយគ្នានេះ កងកម្លាំងរបស់​RSFកាលពីថ្ងៃចន្ទបានទម្លាក់គ្រាប់បែកលើមហាវិទ្យាល័យឯកជនមួយនៅ El Fasher ដោយបំផ្លាញសាលធំ បន្ទប់ពិសោធន៍ កន្លែងបញ្ចុះសព និងកន្លែងផ្សេងៗទៀត។ ទោះយ៉ាងណាRSF មិន​ទាន់​ចេញ​សេចក្តី​អធិប្បាយ​ណា​មួយ​ទាក់​ទង​នឹង​ការវាយប្រហារនេះ​នោះទេ ខណៈចាប់តាំងពីថ្ងៃទី១០ ខែឧសភា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងនៅក្នុងទីក្រុង El Fasher រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និង RSF។

(រូបភាព៖ Xinhua)

គួរបញ្ជាក់ថាប្រទេសស៊ូដង់បាននិងកំពុងជួបប្រទះជម្លោះដ៏សាហាវរវាង SAF និង RSF ចាប់តាំងពីថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៣ ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់ ១៦៦៥០នាក់ ។ ហើយបើយោងតាមទិន្នន័យចុងក្រោយរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សប្រមាណ ១០,៧ លាននាក់ឥឡូវនេះត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសស៊ូដង់ ដោយមានប្រហែល ២,២ លាននាក់ផ្សេងទៀតកំពុងស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង។

ក្រៅពីបញ្ហាសង្គ្រាមប្រទេសនេះក៏កំពុងជួបវិបត្តិទឹកជំនន់ផងដែរ ដែលបណ្ដាលឲ្យមនុស្សប្រមាណ១៣៨នាក់ហើយបានបាត់បង់ជីវិត និង មនុស្សរាប់រយនាក់នៅតែបន្តបាត់ខ្លួនបន្ទាប់មានការបាក់ទំនប់វារីអគ្គិសនី៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម