Connect with us

ព័ត៌មានអន្ដរជាតិ

[វិភាគអន្តរជាតិ​] ចិន​និងឥណ្ឌា​ប្រជែង​គ្នា​នាំ​យក​​សន្តិភាព​​​ក្នុងសង្គ្រាមអ៊ុយក្រែន-​រុស្ស៊ី​

បានផុស

នៅ

ជម្លោះ​​អ៊ុយក្រែន​​និង​​រុស្ស៊ី​​​បាន​​ឆ្លង​ផុត​​២ឆ្នាំ​កន្លះឬ​រយៈពេល​៣០ខែ​គត់​​​កាល​ពីថ្ងៃទី​​២៤ខែ​​​សីហា​​។ ក្នុង​អំឡុង​​សប្តាហ៍​​ចុង​ក្រោយ​នេះ ​ប្រទេស​​មហាអំណាច​​​ពីរ​ក្នុង​តំបន់​អាស៊ី គឺ ឥណ្ឌា​​​ជា​ប្រទេស​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​ខាងត្បូង និង​​ មហាអំណាច​ចិន​ស្ថិតនៅ​តំបន់​អាស៊ីបូព៌ា បាន​បង្ហាញ​ជំហរ​ខិត​ខំ​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ក្នុង​​ការ​​នាំ​យក​សន្តិភាព​ឱ្យ​​​គូ​​សត្រូវ​​​​ អ៊ុយក្រែន​និង​រុស្ស៊ី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​មុន​មួយ​ថ្ងៃ​​ដែល​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ណារ៉េនដ្រា ម៉ូឌី បាន​​ទៅបំពេញ​ទស្សនកិច្ច​​ផ្លូវការ​លើក​ដំបូង​បំផុត​ក្នុងវត្តិសាស្រ្ត​ទំនាក់​ទំនង​ទ្វេភាគី​​ ឥណ្ឌា-អ៊ុយក្រែន​​​៣២ឆ្នាំចាប់តាំង​ពីឆ្នាំ​១៩៩២ នាយក​រដ្ឋមន្ត្រី​ចិន លី ឈាង (Li Qiang) បានចេញ​ដំណើរ​​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​ទីក្រុង​មូស្គូ​​​​ដើម្បី​ពិភាក្សា​គ្នា​ជាមួយលោក ពូទីន វ៉្លាឌីមៀរ ពូទីន នៅ​ថ្ងៃទី​២២​ខែសីហា​​ឆ្នាំ​២០២៤​។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​​នៃ​​ប្រទេស​​កំពូល​អំណាច​ទាំង​ពីរ​ប្រចាំ​ទ្វីបអាស៊ីដែល​មិន​រណប​ក្រុម​​​​បច្ចឹមប្រទេស​ដែល​គាំទ្រ​អ៊ុយក្រែន​ក្នុងសង្គ្រាម​​​​ទប់​ទល់​ជាមួយរុស្ស៊ី ឥណ្ឌានិង​ចិន​​ហាក់​កំពុង​ប្រជែង​ឥទ្ធិពល​របស់​ពួកគេរៀងៗខ្លួន​​ក្នុង​ការ​នាំ​យក​​ដំណើរ​ការ​ចរចា​​សន្តិភាព​​មួយ​​ដល់អ៊ឺរ៉ុបខាងកើត។

​ជំហរ​របស់​ប្រទេស​ចិន​និង​ឥណ្ឌា​ចំពោះ​​ប្រទេស​គូសត្រូវ​អ៊ុយក្រែន​និង​រុស្ស៊ី​ គឺ​អាច​ទទួល​យក​បាន​ដូចគ្នាក្នុង​ដំណើរសង្គ្រាម​​​​​កន្លងមកនេះ បើទោះបី​ជា​ អ៊ុយក្រែន​ធ្លាប់​បាន​​បង្ហាញ​ជំហរ​មិនពេញ​ចិត្ត​ចំពោះ​​ចិន និង​ឥណ្ឌា​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​សង្គ្រាមក្តី។

ប៉ុន្តែ​ក្នុង​ដំណាក់​កាល​​ចុងក្រោយ ពោល​គឺ​ចាប់​តាំង​ពីសង្គ្រាម​​​រវាង​​អ៊ីស្រាអែល​និង​ក្រុមហាម៉ាសបាឡេស្ទីន​កើត​ឡើង ហើយ​ជំនួយ​គាំទ្រ​​របស់​សហរដ្ឋ​អាមេរិក​និង​អឹរ៉ុប​ដែល​ធ្លាប់​គាំទ្រ​ខ្លួន​​​​​បាន​ធ្លាក់​ចុះ និង​ជួបវិបត្តិតាន​តឹង​ខ្លាំងឡើងៗ​ រដ្ឋាភិ​បាល​របស់​លោក វ៉ុលឌីមៀរ ហ្សេឡេនស្គី ​បាន​បន្ទន់​ជំហរ​របស់ខ្លួន​នៅ​ចំពោះ​មុខ​ចិន និង​ឥណ្ឌា​។

ក្នុងខួប​១ឆ្នាំ​ដំបូង​នៃ​សង្គ្រាម រដ្ឋាភិបាល​ក្រុងប៉េកាំង​ធ្លាប់​​បាន​ដាក់​ចេញ​សំណើរ​​១៤ចំណុច​​សម្រាប់​ដំណើរការ​ចរចាសន្តិភាព​​រវាង​​អ៊ុយក្រែន​និង​រុស្ស៊ី ប៉ុន្តែ​​ត្រូវ​អ៊ុយក្រែន​បដិសេធ​​ដោយ​​ទាម​ទារឱ្យ​​រុស្ស៊ី​​ដក​កងទ័ព​ចេញ​​ពី​ទឹកដី​របស់ខ្លួន​​ដាច់ខា​ត​មុន​ដំណើរការ​ចរចា ខណៈ​រុស្ស៊ី​​មិន​ត្រឹមតែ​បដិសេធ​​​​ការ​ទាមទារ​​នោះ ថែម​ទាំង​​បង្កើន​ការ​វាយប្រហារ​ការពារ​ទឹកដី​ដែលខ្លួន​វាយ​ដណ្តើម​បាន។

អ៊ុយក្រែន​ជារឿយ​ៗ​​ចូល​ដៃ​ជាមួយ​លោក​ខាងលិច​​ដឹកនាំ​ដោយសហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​ចិន​ថា បាន​ផ្គត់ផ្គង់​​អាវុធ​ទៅ​ឱ្យរុស្ស៊ី​សម្រាប់​ការធ្វើសង្គ្រាម​​​នៅអ៊ុយក្រែន​ទៀត​ផង ប៉ុន្តែ​ចិន​បាន​បដិសេធ​។

 រហូត​ដល់​​ រ​ដ្ឋមន្ត្រី​​​ការបរទេស​អ៊ុយក្រែន​ លោក លោក Dmytro Kuleba ​​បាន​បំពេញ​ទស្សនកិច្ច​នៅ​ចិន​លើក​ដំបូង​​កាល​​​ខែ​កក្កដា​​ ទើប ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក វ៉ុលឌីមៀ ហ្សេឡេនស្គី​ បាន​ទទួលស្គាល់​ថា ចិន​​មិន​បានគាំទ្រ​រុស្ស៊ី​និង​ផ្តល់អាវុធ​ឱ្យរុស្ស៊ី​ក្នុងសង្គ្រាម​​​​នោះទេ​។​ រហូត​ដល់​ពេល​នេះ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​​និង​ចិន​បាន​ជួប​គ្នា​ចំនួន​ពីរលើក​រួច​មក​ហើយដើម្បី​​ជជែក​រក​ដំណោះស្រាយ​សន្តិភាព​។

សម្រាប់​ប្រទេសឥណ្ឌាវិញ រដ្ឋាភិបាល​របស់​លោក​ហ្សេឡេនស្គីហាក់​បាន​សម្តែង​ការ​ខក​ចិត្ត​ម្តង​ម្កាល​ ដោយសារ​ជំហរ​របស់​ឥណ្ឌា​មិន​ចោទ​ប្រកាន់​ និង​រួម​គ្នា​ដាក់​ទណ្ឌកម្ម​​​សេដ្ឋកិច្ច​និង​ការទូត​ជាមួយ​បច្ចឹមប្រទេស​លើ​ប្រទេស​រុស្ស៊ី ដោយ​បន្ត​ធ្វើមិនដឹងមិន​ឮ​ចំពោះសោកនាដ​កម្ម​​កើត​មាន​នៅ​ប្រទេសអ៊ុយក្រែន។

ក្នុង​ពេលមួយដែល​នាយករដ្ឋមន្ត្រី​​ឥណ្ឌា​ ណារ៉េនដ្រា ម៉ូឌី បាន​ទៅ​បំពេញ​ទស្សនកិច្ច​ចុង​ក្រោយ​​​នៅ​ថ្ងៃទី​៨-៩​ខែកក្កដា ទៅ​កាន់​ប្រទេសរុស្ស៊ី​ដោយឱបរឹត​យ៉ាងណែន​ដៃ​​ជាមួយ​មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចំថ្ងៃ​ដែលរុស្ស៊ី​វាយ​ប្រហារ​​​លើ​មន្ទីរពេទ្យ​នៅ​ទីក្រុងកៀវ ដោយបានសម្លាប់​អ្នកជំងឺ​និង​កុមារ​ជាច្រើន​ ​លោក​ ហ្សេឡេនស្គី​សំដែង​ការ​ខកខិត​មិនធ្លាប់​មាន។

តាមរយៈការ​ខក​ចិត្តនោះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​​ក៏បាន​​ប៉ះប៉ូវ​សង​អ៊ុយក្រែន​វិញនូវ​ការ​ស្តីបន្ទោស​​កា​រវាយប្រហារ​របស់​​រុស្ស៊ី និង​ដាក់​ពេល​វេលា​សម្រាប់​ទស្សនកិច្ច​នៅ​អ៊ុយក្រែន​ដែល​គេ​ជឿជាក់ថា លោក​ ម៉ូឌី ប្រឹង​ប្រែង​ដើម្បី​​នាំយក​លក្ខខណ្ឌ​​​សម្រាប់​​នាំ​ភាគី​ទាំងពីរ​ទៅរក​តុចរចា​។​

សម្រាប់មេដឹកនាំ​នៃ​ប្រទេស​រុស្ស៊ី​វិញ ជំហរ​របស់​ចិន​​និង​ឥណ្ឌាគឺ​​រុស្ស៊ី​​​អាច​ទទួល​យក​​បាន​តាំង​ពី​ដើម​សង្គ្រាម​រហូត​ដល់បច្ចុប្បន្ន​​ ដោយ​រុស្ស៊ី​​រក្សា​ទំនាក់​ទំនង​ពាណិជ្ជកម្មនិង​ការទូត​ បាន​យ៉ាង​​ល្អ​។​

​សរុបសេចក្តី​មក ជម្លោះ​​​ប្រដាប់​អាវុធ​​​រុស្ស៊ី​និង​អ៊ុយក្រែន​បា​ន​ចំណាយ​ពេល​អស់​​២ឆ្នាំ​កន្លះ ឬរយៈពេល​​៣០ខែ​គត់​គិត​ត្រឹមថ្ងៃទី​២៤ខែ​សីហា​​កន្លងទៅ​នេះ ​ប្រទេស​ទាំងពីរ​​មិនបាន​បង្ហាញ​ភាព​​ឈ្នះ​ដាច់​​ណាត់​ក្នុងសង្គ្រាម​​​ធំបំផុត​​នៅ​ដើម​សតវត្សរ៍​ទី​២១​នេះទេ​​។

ផ្ទុយទៅវិញ​​ភាគី​ទាំង​ពីរ​ហាក់​បាន​បង្ហា​ញ​ជំហរ​​​ចង់ចរចា​​​ក្នុងរយៈពេលក្រោយ​​នេះ​ ដើម្បីបញ្ចប់​សង្គ្រាម​ដ៏រុំារ៉ៃ ដោយ​ភាគី​ទាំងសង​ខាង​ប្រើ​​​ប្រាស់​បច្ចេកវិទ្យា​ដ៏ច្រើន​លើស​លប់​សម្រាប់​​ជំនួយ​ដល់​កា​រប្រយុទ្ធបង្កការបាត់បង់​ជីវិតកងទ័ពទាំងសងខាង និង​ការ​​ខូចខាត​សម្ភារៈយោធា​ និង​ហេដ្ឋារចនាសម្ព័ន្ធ​​យ៉ាង​ធ្ងន់ធ្ងរ។​

រហូត​ដល់​ដំណាកកាល​ចុងក្រោយ​នេះ ជំហរ​របស់​ចិន​និង​​ឥណ្ឌាសុទ្ធ​តែ​ត្រូវបានស្វាគមន៍​ដោយ​ភាគី​ជម្លោះ​អ៊ុយក្រែន​និង​រុស្ស៊ី​​ដែល​អាច​នាំ​យក​លក្ខខណ្ឌ​ចរ​ចា​សន្តិភាព​​​៕

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម