ព័ត៌មានអន្ដរជាតិ
WHO បង្ហាញចំនួនដូស និងប្រទេសទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធី COVAX
ប្រធាន WHO បាននិយាយកាលពីថ្ងៃសុក្រថា កម្មវិធី COVAX ជាយុទ្ធនាការវ៉ាក់សាំងអន្ដរជាតិដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) និងដៃគូរបស់ខ្លួនបានចែកចាយវ៉ាក់សាំងកូវីដ ១៩ ចំនួន ២០ លានដូសទៅកាន់ប្រទេសចំនួន ២០ ហើយរហូតមកដល់ពេលនេះ ។
នៅដើមសប្តាហ៍នេះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដំបូងបង្អស់នៅទ្វីបអាហ្វ្រិកដោយប្រើដូសនៃវ៉ាក់សាំងដែលត្រូវបានផ្តល់ដោយកម្មវិធី COVAX បានចាប់ផ្តើមនៅក្នុងប្រទេសហ្គាណា និងកូឌីវ័រដែលក្រោយមកត្រូវបានដឹកជញ្ជូនទៅប្រទេសចំនួន ១៨ ផ្សេងទៀតដែលភាគច្រើននៅអាហ្វ្រិក ។

អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា នៅសប្តាហ៍ក្រោយកម្មវិធី COVAX នឹងចែកចាយវ៉ាក់សាំងចំនួន ១៤.៤ លានដូសទៅ ៣១ ប្រទេសទៀត ។
ទោះយ៉ាងណាបរិមាណដូសដែលត្រូវបានចែកចាយតាមរយៈកម្មវិធី COVAX គឺនៅមានតិចតួចនៅឡើយដែលគ្របដណ្តប់តែ ២ ទៅ ៣ ភាគរយនៃប្រជាជននៃប្រទេសដែលទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធីនេះ ។

លោក Tedros បាននិយាយថា WHO កំពុងធ្វើការលើការទាក់ទងក្រុមហ៊ុនដែលកំពុងផលិតវ៉ាក់សាំងជាមួយដៃគូផ្សេងទៀតដែលមានសមត្ថភាពដើម្បីជួយបង្កើនផលិតកម្ម និងបង្កើនបរិមាណនៃវ៉ាក់សាំង ។
លោកក៏បានរំលឹកឡើងវិញនូវការអំពាវនាវឲ្យផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងពីក្រុមហ៊ុនដែលមានកម្មសិទ្ធិបញ្ញាលើវ៉ាក់សាំងដល់ក្រុមហ៊ុនដែលអាចផលិតវាបាន ។

លោកបាននិយាយថា “ឧទាហរណ៍ដ៏ល្អមួយនៃវិធីសាស្រ្តនេះគឺក្រុមហ៊ុន AstraZeneca ដែលបានផ្ទេរបច្ចេកវិទ្យាសម្រាប់វ៉ាក់សាំងរបស់ខ្លួនទៅក្រុមហ៊ុន SKBio នៅសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាដែលកំពុងផលិតវ៉ាក់សាំង AstraZeneca សម្រាប់កម្មវិធី COVAX” ។
គួរបញ្ជាក់ថា COVAX ដែលជាកម្មវិធីទទួលវ៉ាក់សាំងកូវីដជាសកលគឺមានគោលបំណងដើម្បីធានាថា ប្រជាជនដែលងាយរងគ្រោះបំផុតនៅលើពិភពលោកត្រូវបានចាក់ថ្នាំបង្ការ ហើយប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមមានលទ្ធភាពទទួលបានវ៉ាក់សាំងដោយស្មើភាព ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេ ទទួលវ៉ាក់សាំង កូវីដ-១៩ ពី COVAX
ចុចអាន ៖ កូឡុំប៊ី ជាប្រទេសដំបូងគេនៅទ្វីបអាមេរិក ទទួលបានវ៉ាក់សាំងកូវីដតាមរយៈកម្មវិធី COVAX

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ